ដាក់​គ្រឿ​ចក្រ​ពេញ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ទះ​ចរាចរ​ពី​ពោធិចិនតុង​ដល់​ផ្សារ​ទឹកថ្លា​

ភ្នំពេញ:  ប្រជាពលរដ្ឋ​បាន​រិះ​យ៉ាង​ចាស់ដៃ​ នៅក្នុង​ខណៈ​មានការ​កកស្ទះ​ចរាចរ​យ៉ាង​ណែន​តាន់តាប់ បាន​កើតមានឡើង​ចាប់ពី​ពោធិចិនតុង ដល់​ផ្សារ​ទឹកថ្លា គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​២​ខែ​កុ​ម្ភៈ​នេះ​។​

​មូលហេតុ​នៃ​ការស្ទះ​នេះ ត្រូវបាន​គេ​ដឹងថា បណ្តាលមកពី​គេ​យក​គ្រឿងចក្រ​មក​ដាក់​ពេញ​ផ្លូវ​សហព័ន្ធរុស្ស៊ី តែម្តង ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​ទ្រាំ​បញ្ចេញ​កំ​ហិ​ង​មិនបាន​នោះ គឺ​គ្រឿង​នេះ​មិនបាន​ធ្វើ​កម្ម​ភាព​អ្វី​ទេ ក្នុងនោះ​កម្មករ​ប្រមាន​៦ ទៅ​៧​នាក់​បាន​ចង​អង្រឹង​ដេក​ក្រោម​គ្រឿងចក្រ​នោះ​ធ្វើ​ព្រងើយ​។

​ប្រភព​បាន​បន្តថា ការកកស្ទះ​ចរាចរ​នេះ បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃនេះ​មកម្ល៉េះ​។ យ៉ាងណាក៏ដោយ វត្តមាន​របស់​សមត្ថ​កិច្ច​ក៏បាន​ចុះទៅ​ស​ម្រួ​ស​ចរាចរណ៍​ផងដែរ ប៉ុន្តែ​ស្ថានការណ៍​មិនអាច​ដោះស្រាយបាន​នោះទេ ព្រោះ​គ្រឿងចក្រ​បាន​ពេញ​កណ្តាលផ្លូវ​ទៅហើយ​៕​