ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ

ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ

ស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Oppo គឺ Oppo F1 Plus បានចេញហើយ ដែលនាំមកជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេសៗ ស្មាត ហ្វូននេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដោយតួខ្លួនរបស់វាធ្វើឡើងពីលោហៈធាតុដ៏រឹងមាំ ស្តើង មានរូបរាងធំល្មម អេក្រង់របស់វាមានទំហំ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល ដែលអាចបង្ហាញរូបភាពបានយ៉ាងច្បាស់ម៉ត់ល្អ និងពេញភ្នែក ។ F1 Plus បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមនឹង LED flash ធំមួយគ្រាប់ដែលអាចថតរូបភាពបានយ៉ាង ច្បាស់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខវិញមានទំហំ 8 មេហ្គាភិចសែល ។ ស្មាតហ្វូននេះមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ ហើយអាច អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត វាប្រើបន្ទះឈីប Qualcomm MSM8939v2 Snapdragon 616 ដើរដោយស៊ីភីយូ Octa-core 1.7 GHz Cortex-A53 ជាមួយនឹងរ៉េមដែលមានទំហំដល់ទៅ 4 ជីកាបៃ ដែលធ្វើអោយការដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាង លឿនទាន់ចិត្ត ។ ចំពោះប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Android OS, v5.1 (Lollipop) និងមានច្រើនព៌ណយ៉ាងស្រស់ស្អាត សំរាប់ជ្រើសរើស ផងដែរ ។

ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8939v2 Snapdragon 616
  • CPU : Octa-core 1.7 GHz Cortex-A53
  • RAM : 4 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម :
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White/Gold, Rose Gold

ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Oppo F1 Plus ស្តើងស្អាតព្រមទាំងមានសម្ថភាពដ៏អស្ចារ្យ

ចុះថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 01:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ