ផលិតកម្មថោន បុកគ្រឹះសង់ស្ថានីយ ទូរទស្សន៍ ផ្ទាល់ខ្លួន

ភ្នំពេញៈ អស់រយៈពេលជាច្រើនខែហើយ ដែលលេចឮព័ត៌មានថា ខាងផលិតកម្មថោន គ្រោងបោះទុន ជាច្រើនម៉ឺនដុល្លារ បើកស្ថានីយ ទូរទស្សន៍ផ្ទាល់ខ្លួន ប៉ុន្តែគម្រោងនេះ កន្លងមក ហាក់នៅទ្រឹងមួយកន្លែង មិនមានអ្វីរីកចម្រើននោះទេ ។ ទើបតែថ្មីៗនេះមាន ព័ត៌មានលេចឮថា ព្រឹកមិញនេះខាងផលិតកម្មថោន បានរៀបចំកម្មវិធី ក្រុងពាលី និងបុកគ្រឹះសាងសង់ ស្ថានីយទូរទស្សន៍ របស់ខ្លួន ជាផ្លូវការហើយ ។

តាមរយៈបណ្តាញ Facebook របស់អ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ បានបង្ហោះរូបជាច្រើនសន្លឹក ដោយភ្ជាប់មក ជាមួយសារខ្លីថា «ចាប់ផ្តើមធ្វើពិធីបុកគ្រឹះហើយ» នៅក្នុងសារយ៉ាងខ្លី របស់លោកនេះ បានធ្វើឲ្យអ្នកលេង បណ្តាញនេះ ចាត់ទុកថាវាជាចេតនា របស់លោក ចង់ទម្លាយពីរឿងសាងសង់ ទូរទស្សន៍ថោនថ្មីនេះ ដល់មហាជនឲ្យបានដឹងឮ ។

ប៉ុន្តែដោយឡែកទាក់ទងទៅ និងគម្រោងលម្អិត ក៏ដូចជាការចំណាយ ក្នុងការបើកស្ថានីយទូរទស្សន៍ថ្មីនេះ ខាងផលិតកម្មថោន មិនបានបង្ហើប ប្រាប់ឲ្យដឹងទេ ។ ហើយគេហទំព័រ Looking TODAY  ក៏បានទាក់ទងទៅលោក មាស សុខរតនៈ ដែលជាអ្នកចាត់ការទូទៅ របស់ផលិតកម្មថោន ដើម្បីសាកសួរដែល ប៉ុន្តែអ្នកលើកទូរស័ព្ទ បានប្រាប់ឲ្យដឹងថា «បង រតនៈ គាត់ចូលប្រជុំហើយ»៕

ផលិតកម្មថោន បុកគ្រឹះសង់ស្ថានីយ ទូរទស្សន៍ ផ្ទាល់ខ្លួន

ផលិតកម្មថោន បុកគ្រឹះសង់ស្ថានីយ ទូរទស្សន៍ ផ្ទាល់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត