ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ ប៉ះ​ចំ​ប្រ៊ីខ្សែ​ភ្លើងបែក​​ឆក់​ស្លាប់​​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់​ បន្ទាប់​ពី​ជួប​ជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ​តាំងពី​ព្រឹក​​រហូត​​ដល់​យប់ ​ពេល​ចូល​​ដំណេក​បាន​ដេក​រមៀល​ធ្លាក់ ​ពីលើ​គ្រែប៉ះ​ចំ​ប្រ៊ីខ្សែ​ភ្លើង បែក​​​បណ្តាល​ឱ្យ​ឆក់​ស្លាប់​ភា្ល​មៗ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី១ កុ​ម្ភៈ ២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៤ ក្រុម​៤ ភូមិ​ចុង​ថ្នល់​ខាងលិច ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​បុរស​រង​គ្រោះ​​ឈ្មោះ ឌិន គ្រឹ​ស្នា អាយុ​​២៣​ឆាំ្ន ​ជា​​កម្មករ​សំណង់ មាន​ស្រុ​កំណើត​នៅ​ភូមិ​ត្រពាំង​ស្រ​គន់ ឃុំ​​ជី​ភុ​ច ស្រុក​​ស្អាង​ ខេត្តកណ្តាល ។ តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ ស៊ន ឌៀប អាយុ​២១​ឆាំ្ន​ មានកូន​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​ ប្តី​គាត់​​បាន​ផឹកស៊ី​​ជា​មួយ​មិត្ត​ភ​ក្តិ​តាំងពី​ម៉ោងជាង​៩​ព្រឹក រហូត​ដល់​ជាង​៩​យប់ ​ទើប​ចូល​ដេក តែ​​គាត់​មិន​ទាន់​ដេក​លក់​ទេ នៅ​ដេក​រសាប់រសល់​រមៀល​ទៅ​រមៀល​មក ​ស្រាប់​តែ​​ធ្លាក់​ពីលើ​គ្រែ​​​​កម្ពស់​​ជាង​កន្លះ​ម៉ែត្រ​​ទៅ​ប៉ះ​ចំ​ប្រ៊ីដោត​ភ្លើង​កង្ហារ ដែល​​បែក​បណ្តាល​​​ឱ្យ​​ឆក់ ភ្លាម​នោះ​គាត់​ជា​ប្រពន្ធ​បាន​ទៅ​លើក​​ប្តី​គាត់​ ភ្លើង​​ក៏​ឆក់​គាត់​ដែរ ​គាត់​​ក៏​ស្ទុះ​ទៅ​ដក​ឌុ​យ​ចេញ ហើយ​ទៅ​លើក​​​​ម្តងទៀត​ប៉ុន្តែ​​គាត់​បាន​​ស្លាប់​បាត់​ទៅ​ហើយ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ជិត​គ្នា​ចេញ​មក​ជួយ​​​​ប្រុង​យក​ទៅ​សង្គ្រោះដោយ​​គិត​ថា​​គាត់​​នៅ​មាន​ដង្ហើម ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​​​ជំនាញ​បាន​ទៅពិនិត្យ​ និង​​ធ្វើ​​កោសល្យវិច័យ​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បុរស​រង​គ្រោះ​ពិត​ជា​​ត្រូវ​ខ្សែភ្លើង​ឆក់​​ស្លាប់​ប្រាកដមែន ​រួច​ក៏​​ប្រគល់​សពឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​វត្ត​ទឹកថ្លា ៕

ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ ប៉ះ​ចំ​ប្រ៊ីខ្សែ​ភ្លើងបែក​​ឆក់​ស្លាប់​​
ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ ប៉ះ​ចំ​ប្រ៊ីខ្សែ​ភ្លើងបែក​​ឆក់​ស្លាប់​​
ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ ប៉ះ​ចំ​ប្រ៊ីខ្សែ​ភ្លើងបែក​​ឆក់​ស្លាប់​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត