បុរស​ម្នាក់​​ត្រូវ​​ខ្សែភ្លើង​ឆក់​​ស្លាប់​​ ពេល​រាយ​ខ្សែភ្លើង​​ ឆក់​កណ្តុរ​មិន​ឲ្យ​ស៊ី​ស្រូវ

​ខេត្ត​បន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ចាប់​អា​គុយ ​ដាក់​ម៉ូ​ទ័​រ​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរកុំ​ឲ្យ​ស៊ី​ស្រូវ តែ​ឪពុកម្តាយ ​និង​បងប្អូន​មិន​អស់ចិត្ត ក៏​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​​កាល​ពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១ ​ខែកុម្ភៈ ​ឆ្នាំ​២០១៦ នៅ​ក្នុង​ទឹក​ក្បែរ​ស្រែ​ខាងលិច​ស្ពាន​តា​ផា​ន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​។

​ប្រ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះបាន​រាយ​ខ្សែភ្លើង​ដោយ​មាន​ម៉ូ​ទ័​រចាប់​ជាមួយ​​​អា​គុយ​ដែល​មាន​កម្លាំង​១២០​អាំ​ពែរ ហើយ​បាន​រាយ​ខ្សែភ្លើង​ដាក់​តាម​​ស្រែកុំ​ឲ្យ​កណ្តុរ​ចូល​ទៅ​ស៊ី​ស្រូវ​ព្រោះ​ជិត​​​ដល់​​ច្រូតកាត់​នោះ​ ​។ ​

​​ឪពុក​​​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ ​កូនប្រុស​​គាត់​ឈ្មោះ​ ឆ​ម តាំង​លាង អាយុ​២៧​ឆ្នាំ ជា​និស្សិត​រៀន​​ផ្នែក​វិស្វករ និង​មាន​ទីលំនៅ​ភូមិ​ព្រែក​ល្ពៅ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ​៕

បុរស​ម្នាក់​​ត្រូវ​​ខ្សែភ្លើង​ឆក់​​ស្លាប់​​ ពេល​រាយ​ខ្សែភ្លើង​​ ឆក់​កណ្តុរ​មិន​ឲ្យ​ស៊ី​ស្រូវបុរស​ម្នាក់​​ត្រូវ​​ខ្សែភ្លើង​ឆក់​​ស្លាប់​​ ពេល​រាយ​ខ្សែភ្លើង​​ ឆក់​កណ្តុរ​មិន​ឲ្យ​ស៊ី​ស្រូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត