ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី

កំពត៖ ចោរមិនស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានម្ចាស់ផ្ទះប្រទះ ឃើញដេកស្លាប់រឹងស្តូកស្តឹង ដោយសារខ្សែ ភ្លើងមានចរន្តឆក់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចក្នុងទ្រុងមាន់ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី។

សមត្ថកិច្ចនគរបាលស្រុកជុំគីរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ចោរលួចមាន់ដែល ត្រូវឆក់ខ្សែភ្លើងបណ្តាលឲ្យ ស្លាប់ខាងលើ មានឈ្មោះវ៉ែន រដ្ឋា ហៅខ្ញេន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្នាយអញ្ជឹត ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ។

 ហើយចោររូបនេះ បានពាក់ម៉ាស ធ្វើសកម្មភាពចូលលួចមាន់ក្នុងទ្រុង របស់ផ្ទះជាម្ចាស់មាន់ ឈ្មោះស៊ិន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈលួចមាន់បានខ្លះហើយ ក៏ប៉ះនឹងដំណរខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់តែម្តងទៅ ប៉ុន្តែហេតុ ដែលឆក់ស្លាប់ មិនដឹងនៅ ម៉ោងប៉ុន្មានទេ កាលពីយប់មិញនោះ ។

 បើតាមម្ចាស់ផ្ទះខាងលើថា ការចិញ្ចឹមមាន់របស់គាត់រៀងរាល់យប់ តែងតែដាក់ភ្លើងបំភ្លឺនៅពេលយប់ ដើម្បីឲ្យ មាន់វាស៊ីចំណី ហើយមិនមានចេតនាអ្វីផ្សេងឡើយ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយនគរបាលស្រុក និងមូលដ្ឋាន បាននិងកំពុងធ្វើ កោសល្យវិច្ច័យ ដើម្បីរកមូលហេតុ នៃការស្លាប់ខាងលើនេះហើយ៕

ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី

ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី
ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី
ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី
ចូលលួចមាន់ក្នុងទ្រុង ប៉ះខ្សែភ្លើងមានចរន្ត ឆក់ស្លាប់ នៅស្រុកជុំគីរី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត