ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​ប៉ៃលិន ៖ យុវជន​២នាក់​រង​របួសធ្ងន់ ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​បង្អែក​ខេត្ត ខណៈ​បើកបរ​គោ​យន្ត​កន្ត្រៃ​ត្រឡប់​​មក​ពី​ដឹក​ធ្យូង​លក់ ស្រាប់តែ​គោ​យន្ត​កន្ត្រៃ​ជាប់​គាំង​ដៃ​ចង្កូត​រេ​ទៅ​ខាងឆ្វេង​ដៃ បុក​ជាមួយ​រថយន្ត​វីហ្គោ​បើកបញ្ច្រាស​ទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​គោ​យន្ត និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​ និង​គោ​យន្ត​កន្ត្រៃ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ​កុម្ភៈ ​២០១៦ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។