សម្ពោធ ជើងហោះហើរ ជាលើកដំបូង សៀមរាប-បាងកក

 ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចូលរួមសម្ពោធ ជើងហោះហើរ ត្រង់ជសលើកដំបូង សៀមរាប-បាងកក  របស់ក្រុមហ៊ុនTHAI Smile Airway កាលពីថ្ងៃទី០១ កុម្ភៈ  ឆ្នាំ២០១៦ម្សិលមិញ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

លោក ថោង ខុន បានឲ្យដឹងថា ការចាប់ផ្តើមជើងហោះហើរនេះ នឹងចូលរួមជំរុញកំណើនទេសចរណ៍របរទេស ដែលធ្វើដំណើរមកកម្ពុជា តាមប្រទេសថៃកាន់តែច្រើន ឡើងថែមទៀត ហើយការហោះហើរនេះ ក៏ស្របតាមស្មារតីនៃកិច្ច សហប្រតិបត្តិការជំរុញទេសចរណ៍រវាង កម្ពុជា និង ថៃក្រោមខ្លឹមសារ ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយមានការគាំទ្រ និងជំរុញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នាអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមគ្នាលើកទី២ កម្ពុជា -ថៃ កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនៅទីក្រុងបាងកក៕

សម្ពោធ ជើងហោះហើរ ជាលើកដំបូង សៀមរាប-បាងកក

សម្ពោធ ជើងហោះហើរ ជាលើកដំបូង សៀមរាប-បាងកក