គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​​​ជាតិ​អូឡាំពិក​កម្ពុជា​ ​បាន​បង្ហាញ​ពី​គោលការណ៍​​នៃ​ការ​បង្កើត​ពាន​រង្វាន់​​​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ​​​ដោយ​មាន​​៤​ចំណុច​​សំខាន់​ៗ​ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ។

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​វ៉ាត់ ចំរើន

 

​​​​​លោក​ វ៉ាត់​ ចំរើន បាន​ឲ្យ​ដឹង​​ថា ​NOCC​ មាន​គោលការណ៍​សំខាន់​​​​៤​ចំណុច​ ដែល​ជា​ហេតុ​​ផល​ចំពោះ​ការ​ជ្រើសរើស​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បោះ​ឆ្នោត។  ​​ទី​១៖ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​បង្ហាញ​ពី​ការ​​លើក​ទឹក​ចិត្ត​​ដល់​កីឡាករ​ល្អ​ៗ របស់​កម្ពុជា​​។ ​ការ​ផ្ដល់​ជួន​ជា​ប្រាក់​ ឬ​​រៀប​ចំ​កម្ម​វិធី​លើក​ទឹក​ចិត្ត​ផ្សេងៗ ​​បន្ទាប់​ពី​កីឡាករ​មាន​ស្នាដៃ​លើក​មុខ​មាត់​ជូន​ជាតិ។

 

ទី​២៖ ​ដើម្បី​ផ្ដល់​គុណ​​តម្លៃ​ ដល់​ការ​​ខំ​ប្រឹងប្រែង ដល់​កីឡាករ​ដែល​មាន​ស្នាដៃ។ ​​ទី៣ ៖ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​​មហាជន និង​អ្នក​គាំទ្រ​កាន់​តែ​ខ្លាំង​​ ស្ដី​ពី​ការ​លើក​ស្ទួយ​វិស័យ​កីឡា ហើយ​​ទី៤៖ ​ដើម្បី​ជំរុញ​អត្តពលិក​​​ឲ្យ​បង្កើន​ការ​ខំ​ប្រឹងប្រែង​បន្ត​​ទៀត និង​ក៏​ដើម្បី​ជួយ​ឲ្យ​កីឡាករ​-កីឡា​ការិនី​​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ ​​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​​គ្រប់​ប្រភេទ​​​កីឡា​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​​បំបែក​​កំណត់​ត្រា​លើ​​ឆាក​អន្តរជាតិ។

 

​​​​​​​​ការ​​ប្រកាស​​ជ្រើស​រើស​​ពាន​អត្តពលិក​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នេះ​​មាន​ពាន​រង្វាន់​​៨​ប្រភេទ​ដែល​ត្រូវ​បាន​បែង​ចែកគឺ​​​ពាន​រង្វាន់​កីឡាករ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ឆ្នើម, ពាន​រង្វាន់​កីឡាករ​​ពិការ​ឆ្នើម, ពាន​​រង្វាន់​កីឡា​ការិនី​ពិការ​ឆ្នើម, ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម, ​ពាន​កីឡាករ​​​​ប្រជាប្រិយ​ឆ្នើម, ​ពាន​រង្វាន់​​​អត្ថបទ​​ព័ត៌មាន​ទាក់ទាញ​បំផុត​ ​និង​​ពាន​រង្វាន់​​រួប​ភាព​កីឡា​​ល្អ​ដាច់​​គេ៕

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

គោលការណ៍​សំខាន់​៤ សម្រាប់​ការ​បង្កើត​ពាន​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​