ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រុង​ប្រយ័ត្ន​នឹង​វីរុស​ហ្ស៊ីកា​

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​បង្ការ​ជំងឺ​ឆ្លង​បណ្តាល​​មក​ពី​វីរុស​ហ្ស៊ីកា (Zika Virus) ដោយ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​បង្កើន​ការ​ស្វែង​យល់​ពី​វីរុស​​ហ្ស៊ីកា។ វីរុស​ហ្ស៊ីកា​បង្ក​ការ​រាត​ត្បាត និង​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែល​នឹង​ជំងឺ​គ្រុនឈាម។ ជំងឺនេះ​កំពុង​រាត​ត្បាត​នៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ជា​ពិសេស​ទ្វីប​​អាម៉េរិក។