យោធាអាមេរិក ប្រើម៉ាស៊ីនព្រីន 3D បោះពុម្ពអាហារ សម្រាប់ទាហានពួកគេ

ដើម្បីផ្ដល់សារធាតុចិញ្ចឹម ត្រឹមត្រូវដល់ រាងកាយរបស់កងទ័ព យោធាអាមេរិកសម្រេចប្រើ ម៉ាស៊ីនព្រីន 3D ដើម្បីបោះពុម្ពអាហារ ដែលមានសារធាតុចិញ្ចឹម គ្រប់គ្រាន់ដល់ ទាហាន របស់ពួកគេចាប់ពីពេលនេះទៅ។

យោធាអាមេរិក ប្រើម៉ាស៊ីនព្រីន 3D បោះពុម្ពអាហារ សម្រាប់ទាហានពួកគេ

លោក Lauren Oleksyk មន្ត្រីទទួលបន្ទុកផ្នែកស្រាវជ្រាវ ម្ហូបអាហាររបស់យោធា អាមេរិកបាន ប្រាប់ឲ្យដឹងថាកងទ័ពម្នាក់ៗ ត្រូវការអាហារដែលមានសារធាតុចិញ្ចឹម ផ្សេងៗគ្នាដូចនេះហើយការ ធ្វើម្ហូបដោយមនុស្សពិតជាមិនអាចធ្វើ ទៅបានល្អនោះទេ។ ដូចនេះមានតែជម្រើសប្រើម៉ាស៊ីន 3D  ព្រីនប៉ុណ្ណោះទើបអាចបង្កើត ម្ហូបដែលមានសារធាតុចិញ្ចឹមផ្សេងៗបាន តាមតម្រូវការ។ ក្នុងនោះគេបានឲ្យដឹងថា ពួកគេអាចព្រីនចេញនូវជាច្រើនប្រភេទ ហើយអាហារទាំងនោះ អាចឲ្យទាហាន របស់ពួកគេដាក់តាមខ្លួនបានយ៉ាងងាយ ផងដែរ។

ឆ្នាំ២០២៥ ទាហានរបស់សហរដ្ឋអាមេរិក ត្រូវប្រើប្រាស់ឯកសណ្ឋានពាស ដែកដែលស្រដៀង មនុស្សយន្ត Iron Man។ ជាមួយនឹងឯកសណ្ឋានជំនាន់ថ្មីដែលមាន ទម្ងន់ធ្ងន់នោះ គឺវាទាមទារឲ្យកងទ័ពម្នាក់ៗមានរាងកាយមាំមួនបំផុត ដូចនេះការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់គឺជាកត្តា ចម្បងបំផុត៕

យោធាអាមេរិក ប្រើម៉ាស៊ីនព្រីន 3D បោះពុម្ពអាហារ សម្រាប់ទាហានពួកគេ

ប្រភព៖ សប្បាយ

  • យោធាអាមេរិក ប្រើម៉ាស៊ីនព្រីន 3D បោះពុម្ពអាហារ សម្រាប់ទាហានពួកគេ已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/02/02  Category:កីឡា