មួយ​សន្លឹក​របស់ Jaden Smith បង្ហោះ​លើ​ Instagram មើល​ហើយ​បាក់​ចង្កេះ


មួយ​សន្លឹក​របស់ Jaden Smith បង្ហោះ​លើ​ Instagram មើល​ហើយ​បាក់​ចង្កេះ

​Jaden Smith តារា​សម្ដែង​វ័យ​ក្មេង​និង​ជា​កូន​ប្រុស​របស់ Will Smith បាន​បង្ហោះ​​រូប​​​មួយ​សន្លឹក​កាល​ពី​សប្ដាហ៍​មុន​លើ​បណ្ដាញ ​ Instagram ​ដោយ​ដោះ​អាវ​និងស្លៀក​សំពត់​ថត​ឲ្យ​ទស្សនាវដ្ដី Vogue Korea ។

 

មួយ​សន្លឹក​របស់ Jaden Smith បង្ហោះ​លើ​ Instagram មើល​ហើយ​បាក់​ចង្កេះ
ចំពោះ​រូប​មួយ​សន្លឹក​នោះ តារា​វ័យ​១៧​ឆ្នាំ​បាន​ស្លៀក​សំពត់​ពណ៌​ខ្មៅ ដៃ​លាប​​ថ្នាំ​ក្រចក​ថែម​ទាំង​សៀត​ផ្កា​​នៅ​ត្រចៀក ប៉ុន្តែ​បែរ​ជា​​បង្ហាញ​សាច់ដុំ​កង់​ៗ​បែប​មនុស្ស​ប្រុស​ទៅវិញ។ ភ្ជាប់​ជាមួយ​រូប​ដែល​បង្ហោះ​នោះ Jadenបាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា៖”ទើប​តែ​មក​​​ទី​នេះ”។

 

ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​​និង​ជា​លើក​ទី​មួយ​ឡើយ​ដែល​តួ​ក្នុង​រឿង “The Karate Kid” ស្លៀក​សំលៀកបំពាក់​នារី។ កាល​ពី​ដើម​ខែ​នេះ គេ​ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​សំលៀកបំពាក់​នារី​ឲ្យ​ក្រុមហ៊ុន​ Louis Vuitton (LV) ផង​ដែរ៕

 

មួយ​សន្លឹក​របស់ Jaden Smith បង្ហោះ​លើ​ Instagram មើល​ហើយ​បាក់​ចង្កេះ

 

ចុចអាន៖ស្គាល់​ Nicki Minaj យូរហើយ​ ដឹង​នាង​កាត់​សាសន៍​អ្វី​ខ្លះអត់?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ etonline