បុគ្គលិក​ក្រុមហ៊ុន​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​មាន​កូន​ឆាប់​?

បុគ្គលិក​ក្រុមហ៊ុន​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​មាន​កូន​ឆាប់​?

​បុគ្គិល​ក្រុមហ៊ុន​ភាគច្រើន​គឺមិ​ន​ងាយ​មាន​ផ្ទៃពោះ​ក្រោយពេល​ដែល​រៀបការ​រួច​នោះ​ទេ ដោយសារ​តែ​សម្ពាធ​ការងារ​ច្រើន ជា​ហេតុ​ដែល​ធ្វើឲ្យ​គេ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ខ្លាំងណាស់ ដូចនេះ​តើ​មាន​វិធី​អ្វី​សម្រាប់​ជួយ​គេ​ឲ្យមាន​ផ្ទៃពោះ​ឆាប់​នោះ​?

ហាត់ប្រាណ​
អ្នក​ត្រូវ​តែ​ព្យាយាម​ហាត់ប្រាណ​មួយ​ចំនួន​ដូចជា ៖ ការដើរ​លឿន ការរត់​យឺត ហែល​ទឹក និង​ការហាត់​យូ​កា​ជាដើម ព្រោះ​ក្រោយពេល​ដែល​អ្នក​ហាត់​រួច វា​នឹង​ជួយ​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​អ្នក​ឲ្យ​រឹងមាំ នោះ​អ្នកនឹង​អាច​មាន​ផ្ទៃពោះ​លឿន​។​

របប​អាហារ​
អ្នក​អាច​បរិភោគ​អាហារ​មួយ​ចំនួន​ដូចជា ៖ ពពួក​សណ្តែក សណ្តែកដី ការ៉ុត និង​ស្ពៃបូកគោ​ជាដើម ហើយ​អ្នក​ក៏​អាច​ពិសារ​សាច់​មួយ​ចំនួន​ដូចជា ៖ សាច់គោ ថ្លើម​មាន់ ស៊ុត និង​សាច់ជ្រូក វា​សុទ្ធតែជា​អាហារ​ដែល​ជួយ​អ្នកឲ្យមាន​ផ្ទៃពោះ​ទាំងអស់​។​

តម្រូវ​ផ្លូវចិត្ត​
អ្នក​ត្រូវ​តែ​រក្សា​ផ្លូវចិត្ត​អ្នក​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​មាន​អារម្មណ៍​មិន​ប្រក្រតី ដោយ​ជួន​សប្បាយ ជួន​កើតទុក្ខ​ឡើយ ហើយក៏​មិន​ត្រូវ​មាន​សម្ពាធ​ផ្លូវចិត្ត​ដែរ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ណាស់ ដោយសារ​តែ​រដូវ​អ្នក​មក​មិន​ទៀងទាត់ ទើប​វា​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​មាន​កូន ដូចនេះ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ បើ​មាន​រឿង​អ្វី​ត្រូវ​តែ​និយាយ​ចេញមក មិន​ត្រូវ​លាក់ទុក​ក្នុង​ចិត្ត​ឡើយ​។​

ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​
ការផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកមួយ​ចំនួន​អាច​ជួយ​អ្នក​ឲ្យ​ឆាប់​មាន​ផ្ទៃពោះ​បាន ដោយ​អ្នក​មិន​ត្រូវ​តែងតែ​ស្លៀកពាក់​ខោ​អាវ​ដែល​តឹង ឬ​រឹប​ពេក​ទេ ហើយក៏​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​ច្រើន​ដែរ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវតែ​លាង​សម្អាត​ទ្វារមាស​អ្នក​ឲ្យបាន​ស្អាត​ដូចគ្នា ព្រោះ​បើ​មិន​ស្អាត វា​នឹង​ពិបាក​ធ្វើឲ្យ​អ្នក​មានកូន​ខ្លាំងណាស់ ដោយសារ​តែ​អ្នក​អាច​មាន​ជំងឺឆ្លង​ផ្សេងៗ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។