Oppo R7s បង្កប់​កាយ​វិការ​ពិសេស ១៣ ចំណុច​​សាមញ្ញ​ងាយស្រួល​ប្រើប្រាស់

Oppo R7s បង្កប់​កាយ​វិការ​ពិសេស ១៣ ចំណុច​​សាមញ្ញ​ងាយស្រួល​ប្រើប្រាស់

ស្មាត​ហ្វូន Oppo R7s​ ដែល​ជា​សមាជិក​ថ្មី​មួយទៀត​នៃ​ត្រកូល​ R7 ដែល​ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​នា​ពេល​ថ្មី​ៗ នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ប្លែក​ពី​គេគឺ Color​ OS ដោយ​គ្រាន់​តែ​កំណត់​កាយ​វិការ​ងាយ​ៗ​ទាំង​១៣​ចំណុច អាច​ប្រិយមិត្ត​ចូល​ទៅ​ប្រើ​កម្មវិធី​ណាមួយ​ដែល​បាន​ខ្លួន​ពេញ​ចិត្ត​បាន​យ៉ាង​រហ័ស។

 

លោក បាន ឆវន្ត័​ ជា​ភ្នាក់​ងារ​ផ្នែក​លក់​​ប្រចាំ​នៅ​ក្រុមហ៊ុន Oppo បាន​​​រៀបរាប់​លម្អិត​ពីជាមួយ​បច្ចេកវិទ្យា Color​ OS អាច​ជួយ​សម្រួល​ដល់​​ការ​ប្រើប្រាស់​ដោយ​មិន​ចាំ​បាច់​​ចូល​ទៅ​បើក​កម្មវិធី​ផ្ទាល់ ដោយ​គ្រាន់តែ​ចូល​ទៅ Setting យក​ Guesture and Motion រួច​ជ្រើស​យក​មុខ​ងារ Screen-Off ដោយ​ក្នុង​នោះ​មាន ៥ កាយ​វិការ​ត្រូវ​កំណត់​ដោយ​ស្វ័យ​ប្រវត្តិ។

 

Oppo R7s បង្កប់​កាយ​វិការ​ពិសេស ១៣ ចំណុច​​សាមញ្ញ​ងាយស្រួល​ប្រើប្រាស់

 

១. គូស​រង្វង់ សម្រាប់កំណត់​បើក​កាមេរ៉ា
២.ម្រាម​ដៃ​ពីរ​គូស ចុះ​ក្រោម សម្រាប់កំណត់​បើក​បទ​ចម្រៀង

 

៣. គូស​សញ្ញា​ធំ​ជាង សម្រាប់កំណត់​ប្ដូរ​បទចម្រៀងទៅមុខ

 

៤. គូស​សញ្ញាតូច​ជាង សម្រាប់កំណត់​ប្ដូរ​បទចម្រៀងថយ​ក្រោយ

 

៥. ម្រាម​ដៃ​ពីរ​គូស ចុះ​ក្រោម សម្រាប់កំណត់​បិទ​​បទ​ចម្រៀង

 

ចំណែក​មុខ​ងារ​ ៨ ទៀត​គឺ ប្រិយ​មិត្ត​អាច​កំណត់​កាយ​វិការ​ដោយ​ខ្លួន​ឯង​ដែល​មាន​នៅ​ក្នុង​​កម្មវិធី​របស់ទូរសព្ទ Oppo R7s  ដូច​ជា​គូស​ជាអក្សរ V, W, M, សញ្ញា​ព្រួញ​ឡើង​លើ, ចុះ​ក្រោម, អូស​ទៅ​ឆ្វេង,ស្ដាំ ឬ អក្សរ V ផ្កាប់។

 

@សម្រាប់​មុខ​ងារ Screen-On កាយ​វិការ​២ត្រូវ​កំណត់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​​បើក​​កម្មវិធី​

– ម្រាម​ដៃ​ពីរ​គូស ចុះ​ក្រោម សម្រាប់​​បិទ​បើក​សម្លេង

– ​ម្រាម​ដៃ​​បី​គូស ចុុះ​ក្រោម សម្រាប់​ថត​Screen

 

ចំណែក​ឯ​ថាមពល​ថ្ម​វិញ OPPO​ R7s ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ទំនើប​បំផុត​ VOOC អាច​សាក​​ភ្លើង​រយៈ​ពេល​តែ​ 5​ នាទី​ប៉ុណ្ណោះ អាច​ប្រើប្រាស់​និង​សន្ទនា​បាន​ហូត​ដល់​ទៅ​ 2​ ម៉ោង ឬ​ក៏​ចំណាយ​ពេល​តែ​៣០​នាទី អាច​សាក​បាន​៧០​ភាគ​រយ​អាច​ប្រើ​បាន​ដល់​ទៅ ១៣ ឬ ១៥​ម៉ោង។

 

 

តើ​ប្រិយ​មិត្ត​ពេញ​ចិត្ត​និង​បច្ចេកវិទ្យា​ថ្មី​នេះ​ទេ?

បន្ត​អាន៖  Oppo R7s សមត្ថភាព​ស័ក្ដិ​សម​​​​និង​តម្លៃ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​ក្ដៅ​ៗ

 

អត្ថបទ៖ រក្សា