បើករថយន្ត​លឿន​ពេក ទៅបុក​របងភូមិ​គ្រឹះ​ប្រធានរដ្ឋសភា បាក់​អស់​២​ផ្ទាំង របួសធ្ងន់​ស្រាល​២​នាក់

ត្បូងឃ្មុំ: បុរស​ម្នាក់និង​មិត្តភក្តិ​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​បើករថយន្តលឿន​ពេក មិន​ប្រយ័ត្ន​ត្រង់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់ បាន​ជ្រុល​ទៅបុករបងភូមិ​គ្រឹះ​សម្តេច​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បណ្តាល​ឲ្យ​បាក់អស់​២​ផ្ទាំង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី យប់​ថ្ងៃទី​១ ខែកុម្ភៈឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ត្រង់​ផ្លូវបំបែក​ជា​៣ ភូមិ​អន្លង់ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ​។​

​អ្នកបើករថយន្ត​ឈ្មោះ ណុ​ច ភេទ អាយុ​៣១​ឆ្នាំ រងរបួស​ស្រាល រីឯ​អ្នករួមដំណើរជាមួយ​ឈ្មោះ ស​វ៉ាន់ វ​ឌ្ឍ​នាសារ​ភូមិ អាយុ​៤០​ឆ្នាំ រងរបួស​បាក់ដៃខាងឆ្វេង ។​

 មុនពេល​កើតហេតុ មាន​បុរស​២​នាក់​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក Mercedes ពណ៌ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-9970 ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​របងភូមិ​គ្រឹះ​រប​ស់ស​ម្តេច ហេងសំរិន ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​២​ផ្ទាំង និង​បណ្តាល​ឲ្យ​អ្នក​ដែល​ជិះនៅក្នុង​រថយន្ត​ទាំង​២​នាក់​រងរបួស ធ្ងន់​និង​ស្រាល​។​

​ក្រោយ​កើតហេតុ អ្នករបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្តបង្ក ត្រូវបាន​កម្លាំង​ជំនាញ បាន​ស្ទួ​ច​យកទៅ​រក្សា​​ទុក​នៅ អធិការដ្ឋាន​នគរបាល ស្រុក​ព​ញ្ញ​ក្រែក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​R

បើករថយន្ត​លឿន​ពេក ទៅបុក​របងភូមិ​គ្រឹះ​ប្រធានរដ្ឋសភា បាក់​អស់​២​ផ្ទាំង របួសធ្ងន់​ស្រាល​២​នាក់

បើករថយន្ត​លឿន​ពេក ទៅបុក​របងភូមិ​គ្រឹះ​ប្រធានរដ្ឋសភា បាក់​អស់​២​ផ្ទាំង របួសធ្ងន់​ស្រាល​២​នាក់