សម្តេច​ក្រឡាហោម ៖ វិសោធនកម្ម​ច្បាប់​ ​គ្រប់គ្រង​គ្រឿងញៀន ទុក​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សិក្សា​

ភ្នំពេញ: ​ទាក់ទង​ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​​គ្រប់គ្រង​គ្រឿងញៀន ដែល​អគ្គ​ស្នង​​ការ​នគរបាល​បាល​បានស្នើ ត្រូវបាន​​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នា​​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​​ផ្ទៃ បាន​មានប្រសាសន៍ថា "​ទុក​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន គេ​សិក្សា យើង​មិនអាច​​ទទួលបាន​សំណូមពរ យើង​សម្រេច​​ចិត្ត​ភ្លាម វា​អាច​នឹងមាន​ការភ័ន្តច្រឡំ​​ការខុសឆ្គង ពីព្រោះថា យើង​ធ្វើ​ច្បាប់​​ណាក៏ដោយ​និយាយ​រួម ច្បាប់​គ្រឿង​​ញៀន​ក៏​ដួច​គ្នា​ដែរ យើង​បាន​សិក្សា​​ធ្វើការ​ស្រាវជ្រាវ​ច្រើន អីចឹង​ហើយ​ត្រូវ​​យក​បញ្ហា​នឹង​មក​សិក្សា​ឡើងវិញ​​តើ​វា​អាច​នឹងធ្វើ​ទៅបាន​ឬ​មិនបាន​?​
ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​​ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​ចប់​បិទ​​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥ និង​ទិសដៅ​២០១៦ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ ឆ្នាំ​២០១៦​។​

សម្តេច​ក្រឡាហោម ៖ វិសោធនកម្ម​ច្បាប់​ ​គ្រប់គ្រង​គ្រឿងញៀន ទុក​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សិក្សា​