ក្រុមចោរ​កាំភ្លើង AK-47 និង​ពូថៅ​ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់នៅប៉ៃលិន ចាប់បាន​នៅភ្នំពេញ

ភ្នំពេញ: ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក​ឧ​ត្ត​ម​សេនីយ៍ ជា ចាន់​ឌិន បាន​ប្រាប់ថា​៖ នៅព្រឹក​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​ក្រុមចោរ​​កាំភ្លើង AK-47 និង​ពូថៅ ២​នាក់​ដែល​ជិះម៉ូតូ​មួយគ្រឿង បាន​ចូលទៅ​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing នៅ​ក្រុងប៉ៃលិន​នោះ​ត្រូវបានកម្លាំង​នគរបាល​​របស់លោក សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួនបាន​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា «​យើង​តាម​ចាប់បាន​២​នាក់ ហើយ​នៅ​ព្រឹក​នេះហើយ​កំពុង​សាកសួរ​តែ​មិនទាន់មាន​ព័ត៌មាន​លំអិត​នៅ​​ឡើយ​ទេ​»​។​

​លោក​បាន​អោយដឹងទៀតថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ទី​១ឈ្មោះ ហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ​រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ​។ និង​ទី​២​ឈ្មោះ សេងដា អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​មានឈ្មោះ ហេង រតនា ស្ថិតនៅ​កណ្តាល​ក្រុងប៉ៃលិន នាសង្កាត់​អូ​តា​វ៉ៅ រកស៊ី​បើក Wing​នៅវេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២១ខែមករា ឆ្នាំ​២០១៦ ត្រូវ​ក្រុមចោរ​កាំភ្លើង​AK និង​ពូថៅ ចូល​ប្លន់ ដោយ​យក​អស់លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ ហើយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ អាយុ​៦០​ឆ្នាំ​រងរបួស​ធ្ងន់ដោយសារ​ក្រុមចោរ​វាយ និង​កាប់​ដោយ​ពូថៅ ។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចុះទៅអន្តរាគមន៍ និង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ ដើម្បី​យកមក​​ផ្តន្ទាទោស​៕R

ក្រុមចោរ​កាំភ្លើង AK-47 និង​ពូថៅ​ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់នៅប៉ៃលិន ចាប់បាន​នៅភ្នំពេញ

ក្រុមចោរ​កាំភ្លើង AK-47 និង​ពូថៅ​ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់នៅប៉ៃលិន ចាប់បាន​នៅភ្នំពេញ