សេវាកម្ម &raquo សប្បុរសធម៌

ខេត្ត​ព្រះ​សីហ​នុ ​៖ លោកទៀ សុខា​ ប្រធាន​ចលនា​យុវជន​កម្ពុជា ​(​ក្រុម​១៥៧)​ សាខា​ខេត្ត​ព្រះ​សីហ​នុ​ និង​សមាជិក​សាខា​ កាល​ពី​​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ២០១៦​ បាន​ចុះ​នាំ​យក​​អំណោយ​ទៅ​ចែក​ជូន​បងប្អូន​​ជនជាតិ​ស្អូច​ចំនួន៣៤​គ្រួសារ ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

តាម​​របាយការណ៍​​របស់​អាជ្ញាធរ​ឃុំ​សំរុង​ ​ស្រុក​ព្រៃ​នប់​​​បានឱ្យ​​ដឹង​ថា ​កាល​ដើម​ឡើយ​ បងប្អូនជនជាតិ​ស្អូច​ រស់នៅ​ឯខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៤​ ដោយ​ប្រកបរ​បរ​ចាប់​ត្រី ក្តាម​​តាម​ស្រែ​​យក​ទៅ​លក់​នៅ​ឯ​ផ្សារ ​ប៉ុន្តែ​ទីតាំង​នោះ​ មានការ​លំបាក​ពេក​ ពួក​គាត់​ក៏​បាន​នាំ​គ្នា​សម្រេច​ចិត្ត​មក​រស់នៅ​ឯ​ខាង​ជើង​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សំរុង​លើ​ ចម្ងាយ​​ពី​ផ្លូវជាតិ​ប្រមាណ​ជា​១០០​ម៉ែត្រ​​ប៉ុណ្ណោះ​ ហើយ​ក៏​ប្តូរ​របរ​​ជា​អ្នក​ឡើង​ភ្នំ​វិញ ។

អំណោយ​​ដែល​ត្រូវចែក​ជូន​​មាន​ អង្ករ​២៥​គីឡូ​, មី​១​កេស, ត្រីខ​១០​កំប៉ុង​, ទឹកត្រី​១​យួ​រ, ​ទឹកស៊ីអ៊ីវ១​យួរ, ប្រេងឆា​១​លី​ត្រ, អំបិល​១​គីឡូ​, ស្ករ.ស​១​គីឡូ​, ប៊ី​ចេ​ង​០.៥​គីឡូ​ និងថវិកា​៥០.០០០​រៀល ។

លោក ទៀ​សុខា​ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​បាន​មាន​ប្រស​សស​ន៍​ថា​ដោយ​ទឹកចិត្ត​អាណិត​ស្រលាញ់​និង​ចង់​ស្គាល់​ចំពោះ​បងប្អូន​ជនជាតិភាគតិច​ដែល​បាន​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើន​ឆ្នាំ​មក​ហើយ
បើ​ទោះបីជា​កន្លង​មក​រូប​លោក​មិន​បានដឹង​ថា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​មាន​បងប្អូន​ជនជាតិភាគតិច​បាន​រស់នៅ​ជាមួយ​គ្នា​ទាល់តែ​សោះ ។