ប៉ូលិសចរាចរណ៍ឥណ្ឌា ធ្វើការបណ្តើរ រាំក្បាច់ដើរថយក្រោយ ស្ទាយ Michael Jackson បណ្តើរ (មានវីដេអូ)

ឥណ្ឌា៖ លោក Kunwar Ranjeet Singh មានអាយុ ២២ឆ្នាំ លោកបានសារភាពថា លោកគឺជាអ្នកគាំទ្រផ្កាប់មុខ របស់លោក Michael Jackson  ហើយលោកត្រូវបានគេស្គាល់គាត់ថា ជាប៉ូលិសចរាចរណ៏គួរឲ្យចាប់អារម្មណ៏ បំផុតនៅប្រទេសឥណ្ឌាផងដែរ។

ជាការគួរណាស់ ដែលលោកយកក្បាច់រាំដើរថយក្រោយ ”Moonwalks” របស់និមិត្តរូបគាត់ មកធ្វើភារកិច្ចប្រចាំថ្ងៃ ដែលជាការសម្រួលចរាចរណ៍ នៅលើផ្លូវដ៏មមាញឹកបំផុត នៃទីក្រុង Indore ប្រទេសឥណ្ឌា។ គាត់បាននិយាយថា៖ «ការធ្វើបែបនេះ គឺជាវិធីមួយ ដែលជំរុញឲ្យប្រជាជន អនុវត្តតាមច្បាប់ចរាចរណ៍»។

ជាការពិតណាស់​​ ជាក់ស្តែងលោកចង់ក្លាយជាអ្នករាំមួយរូប ប៉ុន្តែលោកបានជ្រើសរើសប៉ូលិសចរាចរណ៍ទៅវិញ ពីព្រោះតែលោកបានបាត់បង់មិត្តភក្តិជិតស្និទ្ធ២នាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ។ លោកបានក្លាយជាប៉ូលិសចរាចរណ៍ ៦ឆ្នាំមកហើយ ហើយដោយសារការស្រលាញ់របស់គាត់ គាត់ក៏បានបញ្ចូលក្បាច់រាំរបស់គាត់ ចូលទៅក្នុងពេលដែលគាត់ធ្វើការតែម្តង។ លោកបាននិយាយថា៖ «កាលដែលលោកធ្វើនេះ គឺលោកអាចនឹងមានឱកាស បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និងមានគេស្គាល់ច្រើន»៕

ប៉ូលិសចរាចរណ៍ឥណ្ឌា ធ្វើការបណ្តើរ រាំក្បាច់ដើរថយក្រោយ ស្ទាយ Michael Jackson បណ្តើរ (មានវីដេអូ)ប៉ូលិសចរាចរណ៍ឥណ្ឌា ធ្វើការបណ្តើរ រាំក្បាច់ដើរថយក្រោយ ស្ទាយ Michael Jackson បណ្តើរ (មានវីដេអូ)

ចង់ដឹងថាស្តាយ៏ធ្វើចរាចរណ៏របស់គាត់អស្ចារ្យប៉ុណ្ណា សូមមើលវីដេអូទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត