ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រះសីហនុ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២ កុម្ភៈ ២០១៦ នេះ ​ក្រុម​សប្បុរសធម៌​អូរ​៣ ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​យក​​កង់​ចំនួន​២២​គ្រឿង​ទៅ​ឧបត្ថម្ភ​ដល់​សិស្សា​នុ​សិស្ស​​ក្រី​ក្រ នៅ​​សាលា​បឋម​សិក្សា​ចំរ៉ាំង ស្ថិត​នៅ​ភូមិ​ឫទ្ធី​២ ស្រុក​​ស្ទឺង​ហាវ ។​

​ក្រៅ​ពី​​ជួយ​ឧបត្ថម្ភ​ជា​កង់ ក៏​មាន​ការ​ឧបត្ថម្ភ​​បន្ថែម​នូវ​ការ​សាង​សង់​​​បន្ទប់​ទឹក​មួយ​ក​ន្លែង​ក្នុង​​សាលា​រៀន​នេះ​​​អស់​ទឹក​ប្រាក់​ចំនួន​១.៧០០​ដុល្លារ ​សាង​សង់​ផ្ទះ​សម្រាប់​គ្រូ​ស្នាក់នៅ​អស់​ទឹក​ប្រាក់​ចំនួន​៦.៥០០​ដុល្លារ ​​ឧបត្ថម្ភ​សម្ភារ​សិក្សា​​ចំនួន​១០០សម្រាប់​ និង​គ្រោង​ផ្តល់​ជំនួយ​លើ​ការ​សាង​សង់​អគារ​សិក្សា​ថ្មី​មួយ​ខ្នង​​ មាន​៦បន្ទប់​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ៕