ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក​Zinedine Zidane គ្រូបង្វឹក​ក្លិប​Real Madrid បាន​បញ្ជាក់​ថា Cristiano Ronaldo កំពូល​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បាន​លុបលាង​ការ​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ ក្រោយ​ពី​កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ក្លិប​យកឈ្នះ​ក្លិប​Espanyol ៦-០ កាលពី​ថ្ងៃ​ទី​៣១ មក​រា កន្លង​មក ។ Ronaldo បាន​ទទួល​រង​ការ​រិះគន់​លើ​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​លោក​Zidane បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ Ronaldo​ដូច​កាលពីមុន ។

ជាក់ស្ដែង​ពេល​នេះ​គេ​បាន​បង្ហាញ​សមត្ថភាព​ឱ្យ​ឃើញ​ថា ការ​រិះគន់​កន្លង​មក​មិនមែន​ជា​ការ​ពិត​ទេ ។ ការ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​លើក​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​Ronaldo​ឡើង​ដល់​១៩​គ្រាប់​ក្នុង​រដូវ​កាល​នេះ​គឺ​ស្មើ​កីឡាករ Luis Suarez របស់​ក្លិប​Barcelona ៕