មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យម្នាក់ គ្រោងប្តឹងម្ចាស់ Facebook ឈ្មោះ Lee Da ទៅតុលាការ ពីបទបរិហារកេរ្តិ៍ ជាសាធារណះ

ខេត្តបន្ទាយមានជ័យ ៖ លោកវរៈសេនីយ៍ទោ វ៉ាន់ លីហោ មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដើមអម្អិលដឹងថា លោកគ្រោងនឹងដាក់ពាក្យ បណ្តឹងចូលតុលាការ នាព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ស្អែកនេះ ប្តឹងម្ចាស់Facebook មួយឈ្មោះ Lee Da ពីបទបរិហារកេរ្តិ៍ជាសារណៈ។

លោកបានបន្តថា ម្ចាស់Facebook ឈ្មោះ Lee Da បានចេញផ្សាយកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបង្ហោះពាក្យពេចន៍វាយប្រហារ មួលបង្កាច់និងបង្ខូច កិត្តិយស់ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរ ដោយបានផ្សាយថា លោកគឺជាមេរកស៊ីគ្រឿងញៀន ជាមេអាប៉ោង មាន់ជល់ដ៏ធំ លោកបានច្រានចោលការចោទប្រកាន់ទាំងនេះគឺជារឿងមិនពិតគឺជាចេតនាមួយធ្វើឲ្យលោកខូចកេរ្តិ៍ឈ្មោះរបស់លោក ។

លោក វ៉ាន់ ហោ បានបញ្ជាក់ថា លោកនឹងប្តឹងម្ចាស់Facebook ឈ្មោះ  Lee Da នេះទៅតុលាការ ដើម្បីឲ្យរកយុត្តិធម៌ ជូនលោកក្នុងនាមជាជនរងគ្រោះ៕