អាជ្ញាធរអប្សរា ជួបជុំក្រុមអ្នក ជំនាញជាតិ-អន្តរជាតិ ដែលអភិរក្ស និងជួសជុលរមណីយដ្ឋាន អង្គរ

ភ្នំពេញ៖  អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីជួបជុំអ្នកជំនាញជាតិ និងអន្តរជាតិ ដែលកំពុងអនុវត្តការងារអភិរក្ស និងជួសជុល ស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ ដើម្បីទទួលបានព័ត៌មានថ្មីៗមួយចំនួនពាក់ព័ន្ធការងារអភិរក្ស ដែលស្ថិតក្រោមដែនសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ស៊ុម ម៉ាប់ បានឲ្យដឹងថា ការជួបជុំគ្នារវាងអ្នកជំនាញទាំងការងារអភិរក្ស និងក្រុមអ្នកស្រាវជ្រាវនេះ ដើម្បីស្វែងយល់ពីគ្នា ទៅវិញទៅមកឲ្យបានកាន់តែជិតស្និទ្ធ ដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យបាន កាន់តែប្រសើរជាងមុនថែមទៀត។ ការជួបជុំគ្នានេះ ក៏រំឭកផងដែរអំពីធម្មនុញ្ញអង្គរ ដែលជាឯកសារគោលដ៏ចម្បងមួយ សម្រាប់រាល់ការងារអភិរក្ស និងជួសជុលក្នុងរមណីយដ្ឋានអង្គរ។

លោកបញ្ជាក់ថា «បើទោះជាធម្មនុញ្ញអង្គរ ត្រូវបានផ្សព្វផ្សាយជាច្រើនឆ្នាំ ហើយស្ថាប័នអន្តរជាតិនានាបានអនុវត្តពេញលេញយ៉ាងណាក្តី តែស្ថាប័នជំនាញមួយចំនួន នៅមិនទាន់បានជ្រាបច្បាស់ នៅឡើយអំពីសារៈប្រយោជន៍ នៃឯកសារនេះនៅឡើយ»៕

អាជ្ញាធរអប្សរា ជួបជុំក្រុមអ្នក ជំនាញជាតិ-អន្តរជាតិ ដែលអភិរក្ស និងជួសជុលរមណីយដ្ឋាន អង្គរ

អាជ្ញាធរអប្សរា ជួបជុំក្រុមអ្នក ជំនាញជាតិ-អន្តរជាតិ ដែលអភិរក្ស និងជួសជុលរមណីយដ្ឋាន អង្គរ