អំណោយអគារមួយខ្នង របស់ប្រទេសវៀតណាម ជូនសឹករងមណ្ឌលគិរី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ

មណ្ឌលគិរីៈ អគារមួយខ្នង ៩បន្ទប់ និងបំពាក់សម្ភារៈ ការិយាល័យ ជាអំណោយរបស់កងទ័ព ប្រជាជនវៀត ណាម ខេត្តណាក់ណុង ត្រូវបានប្រគល់ជូនដល់ សឹករងខេត្តមណ្ឌលគិរី ឱ្យប្រើប្រាស់ជាផ្លូវការ ហើយកាល ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ចំណាយអស់ថវិកា ជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ។ មានការូលរួមពីលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករង ខេត្ត លោកវរៈសេនីយ៏ឯក ថាយ ដាយង៉ុក មេបញ្ជាការយោធាខេត្តដាក់ណុង លោកវរៈសេនីយ៏ឯក តឿង សុនឡាយ ប្រធាននយោបាយខេត្តដាក់ណុង ព្រមទាំងនាយទាហាន នាយទាហានរងប្រមាណជាង ១០០នាក់ ផងដែរ។

លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បានប្រសាសន៏ អគាថ្លែងអំណរគុណជាអណេក ដែលលោកមេបញ្ជាការយោធាខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដែលបានចូលរួមធ្វើពិធីប្រគល់អាគារមិត្តភាពរបសល់គណៈបញ្ជាការ យោធាខេត្តដាក់ណុង ជូនតំបន់ ប្រតិបត្តិការសឹងរងមណ្ឌលគិរី។លោកឧត្តមសេនីយ៏ត្រីឃិន ម៉េងស្រេង បានមានប្រសាសន៏បន្តថា មិនត្រឹម តែអាគារថ្មីមួយខ្នងនេះទេ ដែលទទួលបានការឧបត្ថមពីកងទ័ពប្រជាជនវៀតណាម តែកន្លងមកមេបញ្ជាការ យោធាខេត្តដាក់ណុង តែងបានជួយជាសម្ភារៈនឹងជំនួយផ្សេងៗដល់ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ក្នុង ឋានៈជា មិត្តដែលមានភូមិផងរបរជាប់គ្នា។មិនត្រឹមតែប៉ុណ្ណោះ ពាក់ព័ន្ឋបញ្ហាសន្តិសុខតាមខ្សែបន្ទាត់ ព្រំដែន រវាងខេត្តមណ្ឌលគិរី នឹងខេត្តដាក់ណុង ក៏មិនដែលមានបាតុភាពអ្វីកើតឡើងជាគួរឲ្យកត់សម្គាល់ដែរ ព្រោះ យោធា ខេត្តមណ្ឌលគិរីនឹងយោធាខេត្តដាក់ណុងបានធ្វើប្រតិបត្តិការរួមគ្នាដើម្បី រក្សាសន្តិសុខសណ្នាប់ ធ្នាប់ព្រំដែន ។ អាគាររដ្ឋបាលដែលកងទ័ពប្រជាជនវៀតណាមខេត្តដាក់ណុង ប្រគល់ជូនតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគិរី មានប្រវែង៨.៨ម៉ែត្រ គុណ ៣០.៣ម៉ែត្រ ស្មើរ ២.៦៦៦ម៉ែត្រការ៉េ រួមមាន៩បន្ទប់ នឹងសម្ភារៈ ការិយាល័យ តាមបន្ទប់នីមួយៗ សរុបថវិកាអស់៩ម៉ឺនដុល្លារសហរដ្ឋអាមេរិច ។ កិច្ចសហការល្អ រវាងប្រទេស ទាំងពីរ ជាពិសេសចំណងមិត្តភាពនៃកងទ័ព្ទទាំងពីរដែលនៅជាប់ភូមិផងគ្នាក៍ដូច ប្រជាជនទាំងពីរទៀតផងដែរ

បាននិងជំរុញបន្តពង្រឹងសាមគ្គីភាពរួមគ្នាធ្វើការ អភិវឌ្ឍន៍លើវិស័យនានា ឱ្យបានរីកចំរើននិងរួមគ្នា ធ្វើការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅតាមបន្ទាត់ព្រំដែនឈាន ទៅរកការធានាសន្តិសុខជូនសង្គមជាតិរៀងៗ ខ្លួន ៕

អំណោយអគារមួយខ្នង របស់ប្រទេសវៀតណាម ជូនសឹករងមណ្ឌលគិរី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ

អំណោយអគារមួយខ្នង របស់ប្រទេសវៀតណាម ជូនសឹករងមណ្ឌលគិរី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ

អំណោយអគារមួយខ្នង របស់ប្រទេសវៀតណាម ជូនសឹករងមណ្ឌលគិរី សម្ភោធឱ្យប្រើប្រាស់ ជាផ្លូវការ