ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?


ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

ក្រុម​កំពូល​តារាង​ឆ្កែ​ចចក Leicester City ​នឹង​បើក​​ទ្វារ​ King Power Stadium ​ដើម្បី​សងសឹក​ហង្ស​ក្រហម​ Liverpool ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​២៤ ​​​ដែល​នឹង​​មាន​ការ​ផ្សាយ​​បន្ត​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

 

​Leicester ដែល​ជា​ក្រុម​ឡើង​ជើង​ខ្លាំង​រដូវ​កាល​នេះ ​២៣​ប្រកួត​​នៅ​ Premier League​ កន្លង​មក​ ចាញ់​តែ​២​ប្រកួត​ទេ ​គឺ​ចាញ់​​ Arsenal ៥-២ និង​ចាញ់​ Liverpool ១-០ នៅ​ Anfield។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្នុង​ទឹកដី​ខ្លួន​ឯង Leicester ​អាច​សងសឹក​ Liverpool ទាំង​ការ​ទាំង​ដើម​បាន​​វិញ​ ឬ​យ៉ាង​ណា?

 

​​ជើង​កីឡាករ៖

 

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

 

​​ម្ចាស់​ផ្ទះ​ Leicester គ្មាន​បញ្ហា​រឿង​កីឡាករ​របួស​អ្វី​ឡើយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ជប៉ុន​ Shinji Okazaki ដែល​មាន​បញ្ហា​បន្តិច​បន្តួច​កាល​ប៉ះ​ Stoke ក៏​អាច​​ Fit ទាន់​ហើយ ដូច្នេះ​ក្រុម​របស់​លោក​ Claudio Ranieri ​គឺ​ពេញ​ជើង​ល្អ​ណាស់ ដែល​១១​នាក់​ដំបូង​ អាច​ជា៖ Schmeichel; Simpson, Morgan, Huth, Fuchs; Mahrez, Drinkwater, Kanté, Albrighton; Okazaki, Vardy។

 

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​ Liverpool ​​វិញ អ្នកចាត់ការ​ Jurgen Klopp ​នឹង​ដាក់​ជើង​​​កីឡាករ​ល្អៗ​ឲ្យ​ចូល​លេង​ ក្នុង​ប្រកួត​ដ៏​សំខាន់​នេះ បន្ទាប់​ពី​​កាល​ប៉ះ​ West Ham ​នៅ​ FA Cup កន្លង​​ទៅ​​ លោក​បាន​ឲ្យ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​សម្រាក​ជា​ច្រើន​នាក់។ ​កីឡាករ​​ឆ្នើម​ប្រចាំ​ក្រុម​ហង្ស​ក្រហម​មួយ​ចំនួន​ដូច​ជា Daniel Sturridge, Martin Škrtel និង​ Philippe Coutinho ​នៅ​តែ​អវត្តមាន​ដដែល។ ដូច្នេះ​១១​នាក់​ដំបូង​របស់ Liverpool​ យប់​នេះ​ អាច​ជា៖ Mignolet; Clyne, Sakho, Lovren, Moreno; Henderson, Can, Lucas; Milner, Firmino, Lallana។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

ទាយ​ថា Leicester ​អាច​ស៊ី​ Liverpool ​បាន​ឬ​អត់​យប់​នេះ?

Christian Benteke ​ស៊ុត​ Leicester ជួយ​ Liverpool ឈ្នះ​ ១-០ កាល​ខែ​ធ្នូ

 

– Liverpool ​មិន​ដែល​ចាញ់​ Leicester ទេ ក្នុង​ជំនួប​គ្នា​៧​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League ​ដោយ​ក្នុង​នោះ​ឈ្នះ​៥ ស្មើ​២។

– ១៣​ប្រកួត​​ចុង​ក្រោយ​នៅ​ Premier League ទឹក​ដី​ Leicester ​ក្រុម​ហង្ស​ក្រហម​ ឈ្នះ​៦ ស្មើ​៤ និង​ចាញ់​៣។
– Leicester មិន​ទាន់​ចាញ់​នៅ​ទឹក​ដី​ខ្លួន​ឯង​ទេ ៧​ប្រកួត​ចុង​ក្រោយ​នេះ ដោយ​ឈ្នះ​៤ ស្មើ​៣។

– Riyad Mahrez ​របស់​ Leicester ស៊ុត​ និង​ Assists ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ​ Premier League រដូវ​កាល​នេះ (ស៊ុត​​១៣​គ្រាប់, Assists ៨​ដង)។

– Roberto Firmino ​របស់​ Liverpool ​ស៊ុត​ចូល​ទី​៤​គ្រាប់ ក្នុង​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​នេះ៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Leicester City ១-១​ Liverpool, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ sportsmole | bbc