បុរស​បរទេស ២ នាក់ ​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៣ កង់​

Doliprane TVC

​ភ្នំពេញ : របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន ៣ កង់ និង រថយន្ត​ឡិច​ស៊ី​ស LX470 បាន​រង​ការខូចខាត យ៉ាងដំណំ ដោយសារតែ​បុរស​ជា​ជនជាតិ​បរទេស​ពីរ​នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត តែ​មិន​ផុត​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង តែ​សំណាងល្អ​មិន​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​អ្វី​ឡើយ ។

បុរស​បរទេស ២ នាក់ ​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៣ កង់​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះដែរ គឺ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី​យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។

បុរស​បរទេស ២ នាក់ ​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៣ កង់​

ក្រោយពេល​កើតហេតុ ជនជាតិ​បរទេស​ទាំងពីរ​នាក់​ដែល​ស្រវឹងស្រា​ជោគជាំ​នោះ មាន​កាយវិការ​ច្រងេងច្រងាង​ដាក់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ក៏បាន​បណ្ដែត​បណ្ដោយឱ្យ​ជនបង្ក​ហេតុ​នោះ ឡើង​ជិះ​លើ​រថយន្ត​ដែល​គេ​មក​ទទួល​ទៅ​បាត់​ដោយ​សុ​វត្តិភាព ។​

បុរស​បរទេស ២ នាក់ ​បើករថយន្ត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៣ កង់​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​នោះ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ( ប្រភព : TV5 )