​កាំកុងត្រូល​ និង ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​គ្នាចុះ​ណែនាំ​-​ពិនិត្យ​ផលិតផល​គ្រោះថ្នាក់​

Doliprane TVC

​ក្រចេះ : សាខា​កាំកុងត្រូល​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ណែនាំ​ម្ចាស់​សិប្បកម្ម និង អាជីវករ​លក់​ស្ករត្នោត​រួមទាំង​អាជីវករ​លក់ដូរ​ឥ​វ៉ាន់​ចាប់ហួយ​តាម​ផ្ទះ​ត្រូវ​ជៀស​ឱ្យបាន​នៅ​ការទិញ​ផលិតផល​ដែលមាន​ជាតិគីមី និង​ហួស​កាលបរិច្ឆេទ​ហើយ​លក់​ទៅឱ្យ​អ្នកប្រើប្រាស់​ទាំង​បំពាន​ដែល​អាចធ្វើ​ឲ្យ​សុខភាព​អ្នកប្រើប្រាស់​ជួប​បញ្ហា​ប្រឈម​កើតឡើង ។​

​ការចុះ​ត្រួតពិនិត្យ​ទៅលើ​ទីតាំង និង តាម​តូប​ផ្ទះ​លក់ដូរ​ទំនិញ​ចាប់ហួយ រួមទាំង​ស្ករត្នោត​នៅលើ​ទីផ្សារ​បាន​អនុវត្ត​នៅ​រសៀល​ថ្ងៃទី ២៨ ខែមករា​ឆ្នាំ ២០១៦ ដឹកនាំ​ដោយ​លោក លាង បូរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​លោក ស៊ុំ ស៊ីណា​មេន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយបាន​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​នៅ​កន្លែង​ផលិត​ស្ករត្នោត និង កន្លែង​លក់រាយ​កន្លែង​ចែកចាយ​បន្ត ក្នុងនោះ​តាម​ការធ្វើ​កោសល្យ​វិឆ័យ​ជាក់ស្តែង​មិនមាន​ឃើញ​សារធាតុពុល​ជាតិគីមី​ផ្ទុក​ក្នុង​ស្ករត្នោត​នោះទេ ។ ជាមួយគ្នា​នោះ​ប្រធាន​សាខា​កាំកុងត្រូល​បានធ្វើការ​ត្រួតពិនិត្យ​រាល់​ទំនិញ​នានា​មាន​ឥ​វ៉ាន់​ចាប់ហួយ ភេសជ្ជៈ ទឹកដោះគោ​ក្មេង និង ទឹកដោះគោ​ស្រស់ទឹក​ផ្លែឈើ មី​កំប៉ុង មី​កញ្ចប់ បាន​រកឃើញថា ការតាំង​លក់​របស់​ម្ចាស់​តូប​មួយចំនួន​នៅ​បន្ត​ដាក់លក់​ផលិតផល​ដែល​ហួស​កាលបរិច្ឆេទ​ទៅ​ឲ្យ​អ្នកប្រើប្រាស់​តែ​មន្ត្រី​ជំនាញ​បានធ្វើការ​រឹបអូស​រក្សាទុក​កំទិចចោល និង ណែនាំ​ដល់​ម្ចាស់​តូប​ផ្ទះ​លក់​ទាំងនោះ​ត្រូវ​បញ្ឈប់​ដាច់ខាត​នៅ​ការ​ដាក់តាំង​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​គុណភាព​បន្ត​ទៅមុខទៀត ។​

​កាំកុងត្រូល​ និង ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​គ្នាចុះ​ណែនាំ​-​ពិនិត្យ​ផលិតផល​គ្រោះថ្នាក់​

​លោក លាង បូរ៉ា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានបញ្ជាក់​ឱ្យដឹងថា ការដែល​មន្ត្រី​ជំនាញ​ចុះ​ប្រតិបត្តិ​ត្រួតពិនិត្យ​ស្ករត្នោត​នៅលើ​ទីផ្សារ​ដោយសារ​ការត្រួតពិនិត្យ​នៅ​រាជធានី​ភ្នំពេញ​បានឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​បំផ្លាញ​សុខភាព ដូច្នេះ​សាខា​កាំកុងត្រូល​ខេត្ត​ជានិច្ចកាល​តែងតែ​អនុវត្ត​ត្រួតពិនិត្យ​ជា​ហូ​ហែ ហើយ​ពេលនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ទៅលើ​ប្រភេទ​ស្ករត្នោត​ដែល​ដាក់តាំង​លក់​នៅលើ​ទីផ្សារ​ក្នុង​ក្រុង​ក្រចេះ ជា​លទ្ធផល​ការធ្វើ​តេស្ត​មិនបាន​ឃើញ​មាន​ផ្ទុក​សារធាតុពុល​គីមី​ដែល​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាជន​នោះទេ ។​

​ជាមួយគ្នា​នោះ​លោក​ប្រធាន​សាខា​កាំកុងត្រូល​ក៏បាន​ណែនាំ​ដល់​ម្ចាស់ផ្ទះ​លក់ទំនិញ និង អាជីវករ​នៅក្នុង​ផ្សារ ពេលណា​ត្រូវ​ការទិញ​ស្ករត្នោត​មក​លក់​ចរាច​រណ៍​នៅលើ​ទីផ្សារ ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់​មុននឹង​សម្រេចចិត្ត​ទិញ​ជាពិសេស​ស្ករត្នោត​ណា​ដែល​យើង​សង្ស័យថា មាន​ផ្ទុក​សារធាតុពុល​គីមី​ដែលមាន​តំលៃ​ខុស​ប្រក្រតី ចាំបាច់​ត្រូវ​សហការ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​មាន​វិធានការ​ជាបន្ទាន់ ។​

​គួរបញ្ជាក់​ផងដែរ​ថា​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​សារធាតុ​ម្សៅ​ស សម្រាប់​ដាក់​លើ​អាហារ​ឱ្យមាន​ភាព​ស និង មាន​សម្រស់​បានយូរ មិនឆាប់​ជាំខ្មៅ បាត់​សោ​ភ័​ណ្ឌ​ភាព ហើយ​ជា​សារធាតុ​ត្រូវបាន​គេ​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់​ដាក់​ក្នុង​ផលិតផល ម្ហូបអាហារ​នោះទេ ព្រោះ​វា​ជា​សារ​ធាតុគីមី​អាច​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព ពិបាក​ដកដង្ហើម សម្ភា​ធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាករូស ធ្វើឱ្យ​រន្ធត់​ញាប់​ញ័រ ភ្លឹក​បាត់ស្មារតី អាច​បង្ករ​ឱ្យស្លាប់​បាន ៕

( ប្រភព : TV5 )