ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន​​បន្ត​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួក​គេ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ស្រុក​សំពៅលូន បន្ត​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន ដែល​គេ​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ស្រែ​​លើ​ដី​មាន​ទំនាស់។

ការ​តវ៉ា​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ មាន​ពលរដ្ឋ​មក​ពី​ភូមិ​ទួលក្រសាំង ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កើន​ដល់​១៥០​នាក់ តវ៉ា​នៅ​មុខ​សាលាខេត្ត​បាត់ដំបង ក្នុង​គោល​បំណង​២ គឺ​ស្នើ​ឲ្យ​ដោះលែង​តំណាង​ពួកគេ គឺ​លោក ឈន ឆាត និង​ដោះស្រាយ​រឿង​ដីធ្លី​នោះ។

កាល​ថ្ងៃ​ទី​១ កុម្ភៈ ពលរដ្ឋ​បី​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​១០០​នាក់ ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​តុលាការ​ខេត្ត។ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ថា នឹង​ដោះលែង​នោះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។