លោក Nuno Bastos៖ អត្តពលិកដើរតួជាគំរូ និងលើកទឹកចិត្ត ដ៏មានឥទ្ធពលដល់ យុវជន-យុវនារីកម្ពុជា

ភ្នំពេញ៖  លោក Nuno Bastos នាយកផ្នែករៀបចំកម្មពិធីកម្សាន្តនៅណាហ្គាវើល បានមានប្រសាសន៍ក្នុងពិធីប្រកាសប្រគល់រង្វាន់ដល់ ក្រុមកីឡាករកម្ពុជាជាលើកដំបូងនាថ្ងៃនេះថា “អត្តពលិកដើរតួជាគំរូ និងអ្នកជំរុញលើកទឹកចិត្តដ៏មានឥទ្ធពលសម្រាប់យុវជន-យុវនារីកម្ពុជា ថែមទាំងបង្កើតឲ្យមានការរីកចម្រើនក្នុង វិស័យកីឡានៅកម្ពុជា។ ណាហ្គាវើលជឿជាក់យ៉ាងមុតមាំថា ការលើកទឹកចិត្តក្នុងវិស័យកីឡា ផ្តល់ផលវិជ្ជមានដល់យុវជន-យុវនារីកម្ពុជាឲ្យមានគុណសម្បត្តិល្អប្រសើរ និងដើរតួយ៉ាងសំខាន់ក្នុងការស្ថាបនាប្រទេសកម្ពុជាទៀតផង។ លោកបានបន្តទៀតថា រង្វាន់កីឡាកម្ពុជាផ្តល់ជូន៖ អត្តពលិកឆ្នើមប្រចាំឆ្នាំទំាង ២ ភេទ ទទួលបានរង្វាន់ ៣០០០ដុល្លារអាមេរិក, អត្តពលិកពិការឆ្នើមប្រចាំឆ្នាំទំាង ២ ភេទ ទទួលបានរង្វាន់ ១៥០០ដុល្លារអាមេរិក,អត្ថបទចុះផ្សាយឆ្នើម និងរូបភាពកីឡាល្អដាច់គេប្រចាំឆ្នាំទទួលបានរង្វាន់ ១០០០ដុល្លារអាមេរិក, គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំទទួលបានរង្វាន់២០០០ដុល្លារអាមេរិក ហើយនឹងត្រូវជ្រើសរើសតាមការបោះឆ្នោតពីសាធារណជនដែលជាអ្នកគាំទ្រ របស់ពួកគេតាមរយៈគេហទំព័រហ្វេសប៊ុករបស់ណាហ្គាវើលដោយចុច “Like” អត្តពលិកដែលពួកគេពេញចិត្ត។លោកបានបន្ថែមទៀតថាកន្លងមកណាហ្គាវើល តែងតែធ្វើជាដៃគូសំខាន់ដែលឧបត្ថម្ភដល់កីឡាជាច្រើនវិញ្ញសាក្នុងប្រទេសកម្ពុជា ដូចជាប្រដាល់សេរី វាយកូនបាល់ បាល់ទាត់ និងក្បាច់គុនចម្រុះ។ ណាហ្គាវើលបានចុះហត្ថលេខាធ្វើជាដៃគូក្នុងឆ្នាំ២០១១ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧបត្ថម្ភក្រុម កីឡាស៊ីហ្គេមកម្ពុជាដែលបានចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ២០១១, ប្រកួតកីឡាអូឡាំពិករដូវ ក្តៅ ២០១២ ទីក្រុងឡុងដ៍ , ប្រកួតកីឡាអាស៊ានហ្គេម ទីក្រុងអ៊ីនឈាន ២០១៤ និងប្រកួតកីឡាស៊ីហ្គេម នៅសិង្ហបូរី ២០១៥ ។ លោកបានអះអាងទៀតថា ការបន្តភាពជាដៃគូសារជាថ្មីរវាងណាហ្គាវើល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងឆ្នាំ២០១៥ បានឆ្លុះបញ្ចាំងឲ្យឃើញថា ណាហ្គាវើលនៅតែបន្តជួយឧបត្ថម្ភ

ក្រុមកីឡាករកម្ពុជាចូលរួមការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងរីយ៉ូ ក្នុងឆ្នាំ២០១៦ កីឡាស៊ីហ្គេមក្នុងប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ និងកីឡាអាស៊ានហ្គេមក្នុងប្រទេសឥណ្ឌូនេស៊ីឆ្នាំ ២០១៨ ជាបន្តទៀត។ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡា និងថ្នាក់ដឹកនាំកីឡាកម្ពុជាចូលរួមក្នុងការប្រកួតកីឡាធំៗទាំងនេះ ណាហ្គាវើលបានផ្តល់រង្វាន់លើកទឹកចិត្តដល់អត្តពលិកស្នាដៃមេដាយ និងធ្វើជាអ្នកឧបត្ថម្ភក្នុងការប្រគល់រង្វាន់ដល់ក្រុមកីឡាកម្ពុជារហូតដល់ឆ្នាំ ២០១៨៕

លោក Nuno Bastos៖ អត្តពលិកដើរតួជាគំរូ និងលើកទឹកចិត្ត ដ៏មានឥទ្ធពលដល់ យុវជន-យុវនារីកម្ពុជា

លោក Nuno Bastos៖ អត្តពលិកដើរតួជាគំរូ និងលើកទឹកចិត្ត ដ៏មានឥទ្ធពលដល់ យុវជន-យុវនារីកម្ពុជា

លោក Nuno Bastos៖ អត្តពលិកដើរតួជាគំរូ និងលើកទឹកចិត្ត ដ៏មានឥទ្ធពលដល់ យុវជន-យុវនារីកម្ពុជា