ជា​សង្សារ​ក៏ដោយ ជា​ប្តី​ហើយ​ក៏​ដោយ … ដាច់ខាត ហាម​ប្រាប់​រឿង​សម្ងាត់​ទាំងនេះ​

ស្នាមថើបដំបូង
ទោះបីជាអ្នកធ្លាប់ថើបគ្នា ជាមួយអ្នកចាស់ប៉ុន្មានដងក៏ដោយ អ្នកត្រូវតែប្រាប់មនុស្សបច្ចុប្បន្នរបស់អ្នកថា ស្នាមថើបដំបូងរបស់អ្នក គឺនៅលើថ្ពាល់របស់គេ។ ការប្រាប់ត្រង់ ថាអ្នកធ្លាប់ថើបគ្នា ជាមួយអ្នកដ៏ទៃ ច្បាស់ណាស់ ការស្រឡាញ់របស់គេ ចំពោះរូបអ្នក នឹងធ្លាក់ចុះជាមិនខានឡើយ។

ចំនួនមនុស្សដែលអ្នកធ្លាប់រាប់អាន ឬរួមភេទជាមួយ
ទិន្នន័យមួយនេះ កាន់តែតិច កាន់តែល្អ ហើយបើប្រាប់ថា អត់ រឹតតែពិសេស ប៉ុន្តែ កុំកុហកខ្លាំងពេក (ឧទាហរណ៍ថា បើគេដឹងថា អ្នកធ្លាប់មានសង្សារ ដូច្នេះ អ្នកមិនអាចប្រាប់ ឬកុហកថាគ្មាននោះទេ ពីព្រោះ គេនឹងមិនជឿអ្នកឡើយ) ហើយអ្នកនឹងបាត់បង់ទំនុកចិត្ត ពីគេទៀតផង។

ទម្លាប់អាក្រក់
ទម្លាប់ពិបាកនឹងកែណាស់ ហើយអ្នកមិនគួរប្រាប់រឿងនេះ ទៅឲ្យដៃគូរបស់អ្នកដឹងឡើយ។ ឧទាហរណ៍ តើអ្នកធ្លាប់ស្តោះទឹកមាត់ នៅទីសាធារណៈទេ? តើអ្នកធ្លាប់ស្ទាប ឬលេងខ្លួនឯងញឹកញាប់ដែរទេ?

បញ្ហាគ្រួសារ
មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែអាចជួបសុភមង្គល ឬសេចក្តីសុខគ្រប់ពេលនោះទេ ដូច្នេះ បញ្ហា ឬជម្លោះ ក្នុងគ្រួសាររបស់អ្នក បើលាក់បាន អ្នកមិនចាំបាច់ប្រាប់ដៃគូរបស់អ្នក ឲ្យបានដឹងឡើយ៕

 

ជា​សង្សារ​ក៏ដោយ ជា​ប្តី​ហើយ​ក៏​ដោយ ... ដាច់ខាត ហាម​ប្រាប់​រឿង​សម្ងាត់​ទាំងនេះ​