វិធីសាស្ត្រ​ធ្វើឲ្យ​មិត្តស្រី​លង់​ស្រលាញ់​អ្នកដកចិត្ត​មិនរួច​

ភាពរ៉ូមែនទិចមានសារសំខាន់ណាស់ក្នុងស្នេហាដើម្បីរក្សាភាពផ្អែម ល្ហែម ស្អិតរមួត និងភាពរីករាយ។ ប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានល្អ ហើយនិងកាន់តែមានភាពផ្អែមល្អែម អ្នកត្រូវចាប់ផ្តើមធ្វើខ្លួនជាមនុស្សដ៏រ៉ូមែនទិចម្នាក់។ មនុស្សស្រីនឹងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដ៏ពិសេស និងត្រូវបានដៃគូស្រលាញ់យកចិត្តទុកដាក់ នៅពេលដែលបុរសប្រើភាពរ៉ូមែនទិច។ នៅពេលដែលស្ត្រីមានភាពរីករាយក្នុងជីវិតស្នេហា នោះក៏ដូចជាមានន័យថាទំនាក់ទំនងស្នេហានឹងរីកលូតលាស់ទៅតាមនោះដែរ។

១. ចូរចងចាំនូថ្ងៃពិសេសៗ ដូចជា ថ្ងៃប្រារព្ធខួបនៃក្តីស្រលាញ់ឬអាពាហ៍ពិពាហ៍, ថ្ងៃកំណើត, និងឱកាសតូចៗផ្សេងៗទៀត។ ប្រសិនបើអ្នកមានបញ្ហាក្នុងការចងចាំថ្ងៃខែ ចូរកត់វាទុកក្នុងប្រតិទិន។ ពេលដែលដល់ថ្ងៃពិសេសៗទាំងនោះ ចូរនិយាយប្រាប់នាង ហើយផ្តល់ជាកាដូ ឬរៀបចំការទទួលទានអាហារនៅខាងក្រៅជាមួយនាង។ កាដូដ៏មានន័យមិនមែនទាល់តែកាដូនោះមានតម្លៃថ្លៃនោះទេ។ ប្រសិនបើអ្នកជាសិស្សនៅសាលាជាមួយគ្នា អ្នកអាចផ្ញើរផ្កាកូលាបទៅថ្នាក់រៀនរបស់នាង ឬញ៉ាំបាយថ្ងៃត្រង់ជាមួយនាង។

២. ចូរស្តាប់នាងនៅពេលដែលនាងនិយាយ៖ ចំណុចដ៏សំខាន់មួយសម្រាប់មនុស្សស្រីគឺមានអ្នកអង្គុយស្តាប់នាង និយាយ។ អ្នកមិនចាំបាច់ផ្តល់យោបល់ទៅលើរាល់អ្វីដែលនាងនិយាយនោះទេ ប៉ុន្តែអ្នកត្រូវធ្វើឲ្យនាងដឹងថាអ្នកកំពុងស្តាប់នាងនិយាយដោយការ ងក់ក្បាល ឬមើលភ្នែករបស់នាង។ ប្រសិនបើនាងនិយាយពីកន្លែងពិសេសដែលនាងចង់ទៅ ឬអ្វីដែលនាងចង់បាន ចូរធ្វើការកត់ចំណាំវាទុក។ អ្នកអាចនាំនាងទៅកន្លែងដែលនាងចង់ទៅនោះ ឬទិញរបស់ដែលនាងចង់បាននោះឲ្យនាងនៅថ្ងៃក្រោយ។ នេះនឹងបង្ហាញឲ្យនាងឃើញថា អ្នកបានយកចិត្តទាំងលើចំណុចតូចៗទាំងអស់។

៣. ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការនិយាយថា “បងស្រលាញ់អូន” អ្នកអាចនិយាយវាបានគ្រប់ពេល។ មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តឮថានាងត្រូវបានគេស្រលាញ់ ហើយការបង្ហាញពីសេចក្តីស្រលាញ់មានសារសំខាន់ណាស់ក្នុងទំនាក់ទំនង ស្នេហា។ ចូរប្រាប់នាងនូវចំណុចដែលអ្នកស្រលាញ់នាងដើម្បីបន្ថែមនូវអារម្មណ៍ ពិសេស។ ប្រសិនបើអ្នកមិនទាន់ស្ថិតក្នុងឋានៈមួយដែលអាចបង្ហាញពីក្តីស្រលាញ់ ទេ អ្នកអាចប្រាប់នាងថាអ្នកចូលចិត្តនាងនិងមូលហេតុដែលអ្នកចូលចិត្ត នាង។
៤. ណាត់នាងទៅកន្លែងដែលរ៉ូមែនទិច បើទោះបីជាវាមិនមែនជាថ្ងៃពិសេសក៏ដោយ។ ការចំណាយពេលធ្វើគម្រោងដ៏ពិសេសបែបនេះដើម្បីនៅជាមួយនាង នឹងធ្វើឲ្យមានអារម្មណ៍ពិសេស ហើយនាងនឹងមើលទៅអ្នកថាអ្នកជាមនុស្សដ៏រ៉ូមែនទិច។

៥. សរសើរនាងយ៉ាងតិចម្តងក្នុងមួយថ្ងៃ៖ ចូរសរសើរនាងដោយស្មោះពីសម្លៀកបំពាក់ ម៉ូតសក់ ភាពឆ្លាតវៃ អត្តចរិត ឬរូបរាងរបស់នាង។ ការសរសើរនាងនឹងបង្កើនភាពជឿជាក់របស់នាង ហើយក៏ជួយធ្វើឲ្យនាងចង់សរសើរអ្នកវិញដែរ។

៦. ចូរឲ្យកាដូដល់នាង ដូចជាស្ករគ្រាប់ ឬផ្កាដែលនាងចូលចិត្ត៖ ចូរផ្តល់កាដូបន្តិចបន្តួចដល់នាងនៅថ្ងៃណាមួយ ឬនៅពេលដែលនាងធ្វើអ្វីពិសេស។ ប្រសិនបើនាងទទួលបានពិន្ទុល្អលើការប្រលង អ្នកអាចឲ្យស្ករគ្រាប់ ការឱប ឬផ្កាដល់នាង។

សម្គាល់៖ មិនមែនស្ត្រីគ្រប់រូបសុទ្ធតែដូចគ្នានោះទេ ដូច្នេះអ្នកត្រូវតែជ្រើសរើសថាវិធីសាស្ត្របែប ណាដែលមានប្រសិទ្ធភាពលើនាង៕

វិធីសាស្ត្រ​ធ្វើឲ្យ​មិត្តស្រី​លង់​ស្រលាញ់​អ្នកដកចិត្ត​មិនរួច​