​គ្រាន់តែ​ផឹកទឹក​អាច​ជួយ​ឲ្យ​ស្រកទ​ម្ងន់​?

ទឹក គឺជាឱសថទឹកវេទមន្តម្យ៉ាង ដែលវាជាតម្រូវការ សម្រាប់មនុស្សរាល់រូប ដើម្បីអាចរស់នៅបាន។ វាមានដំណើរការ បានយ៉ាងច្រើនយ៉ាង ក្នុងការជួយអ្នក សម្រកនូវសាច់យារស្តាកទាំងនោះ ។ជាដំបូង នោះគឺថា ទឹកមានទំនាក់ទំនងដោយផ្ទាល់ ជាមួយនឹងកម្រិតនៃការរំលាយអាហារ។ ដូច្នេះ នៅពេល ដែលអ្នកបានផឹកវាបានគ្រប់គ្រាន់ គឺអ្នកកំពុងជួយរាងកាយអ្នក ដើម្បីធ្វើឲ្យដំណើរការ នៃការរំលាយ អាហារកាន់តែប្រសើរជាងមុនបាន។ វាមានន័យថា រាងកាយអ្នកនឹងមានស្ថានភាព ល្អប្រសើរក្នុងការ រំលាយអាហារ ដែលអ្នកបានទទួលទាន និង បម្លែងវាទៅជាថាមពល។ វាត្រូវបានគេហៅថា ការរំលាយ សារជាតិខ្លាញ់។ ដូច្នេះ ប្រសិនបើបញ្ហារបស់អ្នក គឺជាខ្លាញ់ដែលលើសនោះ ទឹកគឺជាវិធីដ៏សាមញ្ញមួយ ក្នុងការដោះស្រាយនូវបញ្ហានេះបាន។
ទីពីរ ទឹកជួយក្នុងការបំផ្លាញនូវ សារជាតិពុល និង ផលិតផលនៃកាកសំណល់ ដែលបណ្តាលឲ្យ មានផលប៉ះពាល់ដល់រាងកាយ។ ក្នុងន័យម្យ៉ាងទៀត គឺថាទឹកជួយបន្សាបជាតិពុល និង សម្អាតប្រព័ន្ធ រាងកាយរបស់អ្នក។ វាក៏ជួយផងដែរ ក្នុងការយកចេញនូវ ខ្លាញ់ដែលមិនមានផលល្អចំពោះសុខភាព ដែលប្រមូលផ្តុំនៅត្រង់ កំភ្លៅ, ពោះ,ត្រគាក និង កជើង។ ទឹកជួយ ធ្វើឲ្យភាពបត់បែនរបស់អ្នកកាន់តែ ប្រសើរឡើងដោយ

ការផ្តល់ជាតិរំអិលដល់សាច់ដុំ ។ជាលទ្ធផលនោះ អ្នកនឹងឃើញថា វាមានភាពងាយ ស្រួលសម្រាប់អ្នក ក្នុងការធ្វើសកម្មភាពរាងកាយ និង លំហាត់ប្រាណផ្សេងៗ ដែលមានបញ្ចូលនៅ ក្នុង កម្មវិធី សម្រកទម្ងន់របស់អ្នក ។

ផ្នែកដ៏ល្អបំផុតអំពី ទំនាក់ទំនង ដែលទឹកអាចធ្វើឲ្យអ្នកសម្រកទម្ងន់បាន នោះគឺ វអាចមានឥទ្ធិពលដ៏ អស្ចារ្យ សម្រាប់អ្នកទាំងឡាយណា ដែលមិនអាចធ្វើការគ្រប់គ្រងនូវ ចំណង់នៃការឃ្លានអាហារបាន។ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា នៅពេលដែលអ្នកមិនសូវផឹកទឹក នោះអ្នកហាក់នឹង ច្រលំបញ្ហានៃ ការស្រេកទឹក ជាមួយនឹង ចំណង់នៃការឃ្លានអាហារ ដែលវានឹងនាំឲ្យអ្នក បរិភោគអាហារច្រើនជាង ពេលធម្មតា។ វិធីដ៏

ល្អ ក្នុងការបំបាត់នូវបញ្ហានេះ នោះគឺថា អ្នកត្រូវផឹកទឹកឲ្យបានច្រើន និង រក្សាឲ្យរាងកាយអ្នក មានជា

តិ ទឹកគ្រប់គ្រាន់។ ហើយវិធីនេះ ក៏អាចជួយកាត់បន្ថយ នូវអារម្មណ៍នៃ ចំណង់ឃ្លានអាហារ ដែលមិនចាំបាច់ផងដែរ។ លើសពីនេះទៅទៀត នៅពេលដែលផឹកទឹកច្រើនជាងមុន អ្នកនឹងមានអារម្មណ៍ថា មិនសូវឃ្លាន នឹងចង់បរិភោគច្រើននៅពេលដែលអ្នក ត្រូវទទួលអាហារជាធម្មតា របស់អ្នកនោះ។ ការទទួលយកនូវអាហារ ក្នុងបរិមាណទាប គឺបានន័យថា អ្នកនឹងមានការប្រមូលផ្តុំខ្លាញ់ តិច ហើយវាក៏មានន័យទៀតផងដែរថា អ្នកនឹងមិនសូវមានកើនទម្ងន់ទេ។ តើវាពិតជាសាមញ្ញណាស់មែនទេ ? សូមព្យាយាមសាកល្បងទាំងអស់គ្នា!


​គ្រាន់តែ​ផឹកទឹក​អាច​ជួយ​ឲ្យ​ស្រកទ​ម្ងន់​?