ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

ចិនជាប្រទេសមួយ ដែលមានឥទ្ធិពលខ្លាំងនៅ អាស៊ី និងមានវប្បធម៌ប្រពៃណីប្លែកៗ ធ្វើឲ្យជនបរទេសជាច្រើនចង់ដឹង និងស្វែងយល់។  នាឱកាសបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នាពេលខាងមុខឆាប់ៗនេះ វិបសាយចិនមួយ បានបង្ហាញពីទំនៀមទម្លាប់៦យ៉ាង ដែលជនបរទេសភាគច្រើនចង់ដឹង៖

១. អាហារពិសេសក្នុងថ្ងៃបុណ្យ

នាឱកាសពិធីបុណ្យនីមួយៗ ក្នុងប្រទេស ប្រជាជនចិនតែងមានម្ហូបអាហារប្លែកៗផ្សេងៗគ្នា សម្រាប់បរិភោគទៅតាមថ្ងៃពិសេសរបស់ពួកគេ។ តួយ៉ាងពិធីបុណ្យសែននំចាំង ជាដើម។

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

២. ឲ្យអំាងប៉ាវ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ប្រជាជនចិនតែងមានទម្លាប់មួយ គឺការឲ្យអាំងប៉ាវក្រហមមានលុយនៅខាងក្នុង ឬប្រជាជនចិនហៅថា Hongbao ជាទម្លាប់មួយដែលអ្នក អាយុធ្វើការឲ្យទៅកាន់ សាច់ញាតិ បងប្អូន ក្មេងៗនៃសមាជិកគ្រួសារ។ នាឱកាសពិសេសនោះ ឪពុកម្ដាយចិន ឲ្យអាំងប៉ាវទៅកូនៗ គឺមានន័យថា នាំសំណាងដល់ពួកគេ និងជាការបង្រៀនដល់ក្មេងៗឲ្យចេះគ្រប់គ្រងលុយកាក់ផងដែរ។

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

៣. ដាក់ផ្លែឈើ ឬអាហារនៅមុខរូបថតអ្នកស្លាប់ ប្រជាជនចិនតែង ដាក់តាំងរូបថតសាច់ញាតិ បងប្អូនអ្នកដែលបានស្លាប់ទៅ ដើម្បីជាការគោរពរំឭកនិងបង្ហាញពី ក្ដីស្រលាញ់ទៅពួកគេ។ ជាមួយគ្នានេះគេតែងមានដាក់ផ្លែឈើ និងអាហារមួយចំនួននៅពីមុខរូបថត ដោយជឿថាព្រលឹងអ្នកស្លាប់នឹងមាន អ្វីហូបគ្រប់គ្រាន់នៅពេលទៅ កាន់ពិភពថ្មី។

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

៤. ជល់កែវអបអរដោយការគោរព នៅពេលមានពិធីបុណ្យជប់លៀង ញ៉ាំអាហារ និងមានការជល់កែវអបអរសាទរ ប្រជាជនចិនតែងមានទម្លាប់គោរពគ្នាទៅវិញទៅមក។ ប្រសិនបើនរណាម្នាក់ចង់ជល់កែវ ជាមួយនោះ គេត្រូវបន្ទាបមាត់កែវទាបជាងអ្នកផ្សេង ជាការបង្ហាញពីសេចក្ដីគោរពនិងឋានៈផ្សេងគ្នា។

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

៥. ដុតក្រដាសលុយ (ក្រដាសសែន) ការដុតក្រដាសសែនលុយ (លុយខ្មោច) ឬជាកាដូ ដូចជាឡានក្រដាស ផ្ទះក្រដាស ក្នុងពិធីបុណ្យឆេងម៉េង(សែនផ្នូរ) និងថ្ងៃខួបនៃ សាច់ញាតិដែលបានចែកឋានទៅ ប្រជាជនជនចិនមានជំនឿថា គឺជាការគោរពជូនដល់ព្រលឹងអ្នកស្លាប់ ឲ្យទទួលបានរបស់ទាំងនោះប្រើប្រាស់ ក្នុងពិភពថ្មីរបស់ពួកគេ។

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន

៦. លេងសើចនៅថ្ងៃអាពាហ៍ពិពាហ៍ ប្រជាជនចិនតែងមានទម្លាប់ លេងសើចជាមួយអ្នកទើបរៀបការថ្មី ថ្មោង ដើម្បីឲ្យគូស្នេហ៍នោះកាន់តែស្និទ្ធស្នាលឡើង។ កំលុងពេលរៀបការ មិត្តភក្តិរបស់កូនកំលោះតែងតែ មានគំនិតប្លែកៗ នាំឲ្យ កូនកំលោះនិងកូនក្រមុំ ឡើងសម្ដែងឬធ្វើសកម្មភាពអ្វីមួយជាគូ៕

ទំនៀមទម្លាប់៦យ៉ាង របស់ប្រជាជនចិន ដែលជនបរទេស មិនអាចយល់បាន