៤២%នៃប្រជាជនសិង្ហបុរី ចង់បានថ្ងៃឈប់សម្រាក ជាកាដូសម្រាប់ Valentine

សិង្ហបុរី៖ មុនថ្ងៃ Valentine ឬថ្ងៃបុណ្យនៃក្តីស្រលាញ់ជិតចូលមកដល់ គេហទំព័រសិង្ហបុរី LunchClick បានធ្វើបង្ហាញពីជម្រៅចិត្តប្រជាជនរបស់ខ្លួនដោយធ្វើការស្ទាបស្ទង់មតិបុរសនិងស្រ្តីចំនួន២៥០០នាក់ មានអាយុចាប់ពី២០ដល់៦០ឆ្នាំពីអត្ថន័យនៃ Valentine របស់ខ្លួន ។ការស្ទង់មតិបានបង្ហាញមាន៤២%នៃប្រជាជនសិង្ហបុរីចង់បានថ្ងៃឈប់សម្រាកជាកាដូសម្រាប់Valentine របស់ពួកគេហើយការដែលចង់បានថ្ងៃឈប់សម្រាកជា Valentineកាដូនេះមានន័យថាពួកគេចង់មានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ច្រើនជាងការទទួលបានកាដូផ្សេងទៀតដែលលុយទិញបាន ។ ក្នុងការស្ទង់មតិបានបង្ហាញទៀតថា៣៩% នៃបុរសបានបង្ហាញថាខ្លួនមិនបានប្រច័ណ្ឌពេលគូស្នេហ៍ទទួលកាដូពីអតីតមិត្តប្រុស ខណៈមនុស្សស្រី២៤%មិនបានប្រច័ណ្ឌដូចគ្នា ហើយមានស្ត្រី៨% ឆ្លើយថាខ្លួននឹងឲ្យគូស្នេហ៍បោះចោលរបស់ដែលមិត្តស្រីចាស់ធ្លាប់ឲ្យ ហើយជិតពាក់កណ្តាលនៃអ្នកឆ្លើយតបបានបង្ហាញថា ខ្លួននឹងមិនឲ្យគូស្នេហ៍ដឹងឡើយក្នុងករណីដែលបានទទួលកាដូពីមិត្តប្រុសឬមិត្តស្រីចាស់ ៕

៤២%នៃប្រជាជនសិង្ហបុរី ចង់បានថ្ងៃឈប់សម្រាក ជាកាដូសម្រាប់ Valentine

៤២%នៃប្រជាជនសិង្ហបុរី ចង់បានថ្ងៃឈប់សម្រាក ជាកាដូសម្រាប់ Valentine