ឱកាសចុងក្រោយដើម្បី ​​នាំយកគំនិតអាជីវកម្ម ទៅអនុវត្តជាក់ស្ដែងជាមួយ វគ្គសិក្ខាសាលាសហគ្រិន សង្គមLaunchpad

ភ្នំពេញ៖  មិនចំពោះថាលោកអ្នកជាសមាជិកគាំទ្រយ៉ាងសកម្មចំពោះការអប់រំពីសហគ្រិនសង្គម គំនិតច្នៃប្រឌិត និងភាពរីករាយក្នុងកម្មវិធី Launchpad ជាស៊េរី ឬជាសមាជិក ថ្មីដែលមិនធ្លាប់ចូលរួមពីមុនមកនោះទេ ប៉ុន្តែសម្រាប់ពេលនេះគឺជាឱកាសចុងក្រោយដើម្បីចុះឈ្មោះចូលរួមវគ្គសិក្ខាសាលា ហើយអាចនាំយកគំនិតអាជីវកម្មរបស់លោកអ្នក

ទៅអនុវត្តជាក់ស្ដែងដែលជះឥទ្ធិពលជាវិជ្ជមានចំពោះសង្គមផងដែរ កម្មវិធីនេះដែរបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ។កម្មវិធី Launchpad ជាស៊េរី ដែលត្រូវបានរៀបចំដោយសហគ្រិនសង្គមកម្ពុជា និងនាំមកជូនលោកអ្នកដោយ សែលកាត នឹងរៀបចំបញ្ចប់ជាលើកចុងក្រោយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៩-៣០-៣១ ខែមករានេះ។ ដោយបានកំណត់រៀបចំនៅសាកលវិទ្យាល័យ ហ្សាម៉ាន់ គំនិតផ្ដួចផ្ដើម Launchpad ចុងក្រោយនេះ នឹងអនុវត្តតាមស៊េរី Launchpad ដែលទទួលបានជោគជ័យកាលពីឆ្នាំមុន។ ក្នុងគោលបំណងបង្កើតការយល់ដឹង និងជំរុញស្មារតីសហគ្រិនភាពសង្គមក្នុងស្រុក កម្មវិធី Launchpad បានរៀបចំផ្ដល់ជូនបទបង្ហាញជាភាសាខ្មែរដើម្បីផ្សព្វផ្សាយ និងផ្ដល់អត្ថប្រយោជន៍

ទូលំទូលាយជាចម្បងដល់សិក្ខាកាមខ្មែរ។គំនិតផ្ដួចផ្ដើមនេះ ផ្ដល់ជូនដល់សិក្ខាកាមទាំងអស់នូវទិដ្ឋភាពទូទៅនៃសហគ្រិនភាពសង្គមតាមរយៈ៩ជំហានក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ។ វគ្គសិក្ខាសាលាមានលក្ខណៈជាកិច្ចជជែកពិភាក្សា និងការណែនាំពីសហគ្រិនខ្មែរដែលមានបទពិសោធជោគជ័យ លើប្រធានបទជាច្រើនដែលមានដូចជាការកំណត់បញ្ហា និងដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន ការបង្កើតដំណោះស្រាយដ៏មានប្រសិទ្ធភាព ការអភិវឌ្ឍគំរូអាជីវកមមប្រកបដោយភាពច្នៃប្រឌិត និងរឹងមាំ និងការកសាងគម្រោងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ក្រុមនីមួយៗនឹងមានការជួយសម្របសម្រួលពីវាគ្មិនមានបទពិសោធខ្ពស់ និងការផ្ដល់ជូនជាករណីសិក្សាផ្សេងៗពីភាពជោគជ័យនៅកម្ពុជាសម្រាប់ឧទាហរណ៍ ក្នុងកម្មវិធីដែលមានរយៈពេល ៥៦ ម៉ោងនេះ។ នៅចុងបញ្ចប់នៃវគ្គសិក្ខាសាលា សិក្ខាកាមទាំងអស់នឹងប្រជែងដេញថ្លៃគំនិតគម្រោងអាជីវកម្មរបស់ខ្លួនដើម្បីក្លាយជាអ្នកវិនិយោគ និងសហគ្រិនពិតប្រាកដមួយដែលត្រូវជ្រើសជ្រើសរើសសម្រាប់សំណើគម្រោងល្អបំផុត។សំណើរគម្រោងដែលបានឈ្នះកាលពីកម្មវិធី Launchpad ទាំង៤ ពីឆ្នាំមុន ដែលមាននៅ ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។ សំណើគម្រោងទាំងនោះ  រួមមាន មជ្ឈមណ្ឌលមួយដែលទទួលផ្ដល់សេវាអប់រំ និងថែទាំកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ដើម្បីសម្រាលបន្ទុកឪពុកម្ដាយរបស់កុមារឲ្យមានពេលវេលាគ្រប់គ្រាន់ផ្ដោតលើការងារ ឬមុខរបរអាជីវកម្មរបស់ខ្លួនប្រកបដោយទំនុកចិត្ត និង ការច្នៃប្រឌិតផលិតចង្កឹះឫស្សីដែលផ្ដោតទៅលើតម្លៃស្នូលក្នុងការផ្ដល់ឱកាសការងារដល់សហគមន៍តាមរយៈការលើកទឹកចិត្តឲ្យពួកគាត់

ដាំកូនឫស្សីលើដីរបស់ខ្លួន៕

ឱកាសចុងក្រោយដើម្បី ​​នាំយកគំនិតអាជីវកម្ម ទៅអនុវត្តជាក់ស្ដែងជាមួយ វគ្គសិក្ខាសាលាសហគ្រិន សង្គមLaunchpad