ពលរដ្ឋ​ចោទ​ប្រធាន​វិនិយោគ​ផ្សារ​ស្អាង​ថា​យកលុយ​បំពាន​លើ​សៀវភៅ​បន្ទុក​និង​កាត់​ដី​ផ្សា​រលក់​

នៅ​ដើម​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល បាន​ចោទ​លោក ប៉ោ សេង ប្រធាន​វិនិយោគ​ផ្សារ​ស្អាង ថា​បាន​រំលោភ​លើ​សៀវភៅ​បន្ទុក និង​កាត់​ដី​ផ្សា​រលក់​ឲ្យ​គេ​បើក​ស្ថានីយ៍​លក់​ប្រេង​។ តែ​ការចោទប្រកាន់​ខាងលើនេះ​ត្រូវបាន​លោក ប៉ោ សេង បដិសេធថា​ជា​រឿង​មិន​ពិត ខណៈ​អភិបាលស្រុក​ស្អាង​លោក ហឹម ចាន់គិរី ឆ្លើយ​ការពារ​លោក ប៉ោ សេង​។​

​ក្រុមអាជីវករ​លក់ដូ​រ​នៅក្នុង​ផ្សារ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល បាន​លើកឡើងថា លោក ប៉ោ សេង ប្រធាន​វិនិយោគ​ផ្សារ​ស្អាង និង​បក្ខពួក មិន​ត្រឹមតែ​ពុំបាន​ធ្វើការ​អភិវឌ្ឍ​ផ្សារ​ស្អាង​ឲ្យ​មាន​ភាពល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប្រធាន​ផ្សារ​រូបនេះ នៅបាន​កាត់​ដី​ផ្សារ​លក់​ទៅ​ឲ្យ​ឈ្មួញ​បើក​ហ្គា​រ៉ា​ស​សាំង ដែល​នឹងធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​ពេលអនាគត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​របស់លោក  ប៉ោ សេង បានធ្វើ​ឲ្យ​ផ្សារ​ស្អាង​មានការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ ហើយ​នៅពេលដែល​ចប់​កិច្ចសន្យា ត្រូវប្រគល់​ផ្សារ​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង ឬ​ប្រគល់​ឲ្យ​អ្នក​ដ៏ទៃទៀត​នឹង​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ​មិន​ខាន ព្រោះ​ដី​ផ្សារ​ត្រូវបាន​បែងចែក​ឲ្យ​មាន​អ្នកគ្រប់គ្រង​ច្រើន​ភាគី​។​

​ប្រជាពលរដ្ឋ​ស្រុក​ស្អាង​បានលើកឡើង​ដូចៗ​គ្នា​ថា​លោក ប៉ោ សេង ប្រធាន​វិនិយោគ​ផ្សារ​ស្អាង ដែល​ទទួល​សិទ្ធិ​វិនិយោគ​ផ្សារ​ស្អាង​រយៈពេល​៣០​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០៤៣ មិនបាន​គោរព​តាម​សៀវភៅ​បន្ទុក​ឡើយ ហើយ​ពេលវេលា​វិនិយោគ​ខាងលើ​មាន​រយៈពេល​យូរ​ហួសហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋ និង​អាជីវករ​មានការ​ខាតបង់​ច្រើន ខណៈ​ឈ្មួញ​ទទួលផល​ចំណេញ​ច្រើនជាង​។ ប្រភព​ដដែល​បាន​រៀបរាប់ថា តាំងពី​ទទួល​សិទ្ធិ​វិនិយោគ​ផ្សារ​មក​លោក ប៉ោ សេង និង​បក្ខពួក មិនបាន​បោះទុន​វិនិយោគ​ផ្សារ​ស្អាង​ឲ្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។​

​ទន្ទឹមនឹង​ការ​ត្អូញត្អែរ​ពី​ករណី​ប្រមូល​សំរាម​មិនបាន​ស្អាត និង​គ្មាន​សណ្តាប់ធ្នាប់​នោះ​អាជីវករ​ផ្សារ​ស្អាង​ក៏បាន​រិះគន់ថា​ដែរ​ថា លោក ប៉ោ សេង មិនបាន​អ​វុត្ត​តាម​សៀវភៅ​បន្ទុក​នោះទេ​ដោយ​ក្នុងនោះ​ដូចជា​ការតម្រូវ​ឲ្យ​អ្នក​ផ្ញើ​ម៉ូតូ​បង់លុយ​១០០០​រៀលពេល​ផ្ញើ​ម្ដង ចំណែក​កង់​៥០០​រៀល ខណៈដែល​សៀវភៅ​បន្ទុក​ឲ្យ​យកតែ​៥០០​រៀល​សម្រាប់​ម៉ូតូ និង​កង់​៣០០​រៀល​៕

12650176_1695938484027223_113438632_n