Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ


Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា​កូន​ប្រុស​របស់​អតីត​កីឡាករ​បាល់ទាត់ David Beckham បាន​ប្រើ​ប្រាស់​កេរ្តិ៍​ឈ្មោះ​របស់​ឪពុក​ម្ដាយ​ដើម្បី​ទទួល​បាន​ការងារ​ដែល​អ្នក​ណា​ក៏​ចង់​ទទួល​បាន។

 

Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

 

ថ្មី​ៗ​នេះ Brooklyn Beckham អាយុ ១៦​ឆ្នាំ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​អតីត​តារា​បាល់​ទាត់ David Beckham ត្រូវ​បាន​ម៉ាក​សំលៀក​បំពាក់​ល្បី​ឈ្មោះ Burberry ជួល​ឲ្យ​ធ្វើ​ជា​ជាង​ថត​រូប​ឲ្យ​ឈុត​ពាណិជ្ជកម្ម​ថ្មី​របស់​ពួក​គេ​នៅ​លើ​​បណ្ដាញ​សង្គម។ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​មូលហេតុ​អ្វី​ដែល​ក្មេង​ជំទង់​រូប​នេះ​ត្រូវ​បាន​គេ​ផ្ដល់​ការងារ​​ដ៏​អស្ចារ្យ​បែប​នេះ​ឲ្យ​រ៉ាប់រង​ទាំង​ដែល​ខ្លួន​នៅ​មាន​វ័យ​ក្មេង​ខ្ចី​និង​គ្មាន​បទ​ពិសោធន៍​សោះ។

 

Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

 

Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

 

ក្រុម​អ្នក​ស្រលាញ់​ម៉ូដ​សំលៀកបំពាក់​និង​ជាង​ថត​រូប​អាជីព​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម Twitter។ មតិ​រិះគន់​មួយ​ចំនួន​មាន​ដូច​ជា៖ “វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​ចេះ​នោះ​ទេ​ដែល​សំខាន់ អ្នក​ណា​ដែល​អ្នក​ស្គាល់​ទើប​សំខាន់” “ខ្ញុំ​ចូល​ចិត្ត​គ្រួសារ Beckham តែ​ក្មេង​ប្រុស​អាយុ ១៦​ឆ្នាំ​ធ្វើ​ជាង​ថត​រូប​ឲ្យ Burberry គឺ​បក្ស​ពួក​និយម​ទាំង​ស្រុង”។

 

Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​គ្រួសារ​របស់ Beckham ធ្វើ​ការ​ជា​មួយ Burberry ដោយ​កាល​ពី​ឆ្នាំ​មុន Romeo Beckham បាន​ត្រូវ​គេ​ជ្រើស​យក​ធ្វើ​ជា​តារា​ម៉ូដែល​ឲ្យ​យីហោ​សំលៀក​បំពាក់​មួយ​នេះ៕

 

Brooklyn Beckham ត្រូវ​គេ​រិះគន់​ចំៗ​​ថា​ប្រើ​ខ្សែ​ដើម្បី​មាន​ការងារ​ធ្វើ

 

ចុចអាន៖Justin Bieber ចូល​ផឹក​ស្រា​ម្នាក់​ឯង​នៅ​ក្លឹប​សម្រាប់​ភេទ​ទី​៣

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail