ចុះ​ឆែក​ផ្ទះសំណាក់ «​ម៉ា​រី​សំណាង​» ឃាត់ខ្លួន​បាន​អ្នកប្រើប្រាស់​ថ្នាំញៀន​ចំនួន​៧​នាក់​បញ្ជូនទៅ​តុលាការ​

​ខេត្តមណ្ឌលគិរី​៖ ដោយមាន​ការឯកភាព​ពី​លោក សាន សុភៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត មណ្ឌលគិរី នៅ​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ី អាន ស្នងការរង​ខេត្តមណ្ឌលគិរី និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋា​ន​ក្រុង​សែន​មនោ​រម្យ ចុះ​ត្រួតពិនិត្យ​ការងាររដ្ឋបាល​នៅផ្ទះ​សំណាក់ ម៉ា​រី​សំណាង ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន ជ័យ ក្រុង​សែន​មនោ​រម្យ បាន ឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន និង​អ្នកជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ប្រុស​ស្រី​ចំនួន​៧​នាក់​។​

​ការចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​នោះ ចាប់ផ្តើម​នៅវេលា​ម៉ោង​៤ រសៀល រហូតមកដល់​វេ​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ទើប​ឃាត់ខ្លួន​បាន​អ្នក​សង្ស័យ​បាន​ចំនួន​៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥​នាក់ ប្រុស​ចំនួន​២​នាក់ ។ លោក​វរសេនីយ៍ឯក ម៉ី អាន ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ដោយ​ឃាត់​បាន​អ្នក​សង្ស័យ​ជួញដូរ និង​អ្នកប្រើប្រាស់​សារធាតុ​ញៀន រួច​ក៏​បញ្ជូនមក​ស្នងការ នៃ​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី នាំយកមក​សាកសួរ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូ​ត្រ​។ ក្រោយពី​សាកសួរ និង​ធ្វើតេស្ត​អ្នក​ទាំង​៧​អ្នកនោះ​ពិតជា​ប្រើ​ក​ប្រាស់​សារធាតុ​ញៀន និង​ជួញដូរ​សារធាតុ​ញៀន​មែន ។​

​លោក វរសេនីយទោ ឡរ​វ ប៉ុន នាយរង​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង អ្នក​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ទី​១​ឈ្មោះ ធួ​ក រដ្ឋា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទី​២​ឈ្មោះ ភ័​ក្រ លក្ខណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទី​៣​ឈ្មោះ ធឿន លី​តា ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​៤​ឈ្មោះ ណេង បារាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៥​ឈ្មោះ ហែម ស្រី​ពៅ ភេទ​ស្រី អាយុ​២៣ ឆ្នាំ ចំណែក​អ្នកជួញដូរ​ទី​១​ឈ្មោះ រឿន ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​២​ឈ្មោះ ប្រុស សុខលាភ ភេទ​ស្រី ២៨​ឆ្នាំ ។ បច្ចុប្បន្ននេះ​អ្នក​ទាំង​៧​នាក់​ខាងលើនេះ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំ រឿង​បញ្ជូន ទៅ​សាលា​ដំ​ដូង​ខេត្ត ចាត់ការ​ទៅតាម​ច្បាប់​៕ សែន​មនោ​រម្យ

KA-02-02-2015-05 KA-02-02-2015-06 KA-02-02-2015-07 KA-02-02-2015-08 KA-02-02-2015-09