​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ហើយ​ការ​កើន​ឡើង​​​នេះ​ទៀត​សោត​តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ដើម្បី​ការ​ពារ​គណនី​ពី​ជន​ខិល​ខូច។

 

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

 

ខាង​ក្រោម​មាន​វិធី​ចំនួន​១០​អ្នក​អាច​អនុវត្ត​តាម​បាន​ដើម្បី​ធានា​សុវត្ថិភាព៖

 

១. Confirm ពី​លេខ​ទូរសព្ទ​អ្នក

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

ការ​ Confirm ពី​លេខ​ទូរសព្ទ​ដែល​អ្នក​បាន​បញ្ចូល​ក្នុង​គណនី​អាច​ជួយ​ឲ្យ​អ្នក​ប្ដូរ​លេខ​សម្ងាត់​បាន​ ករណី​ដែល​ភ្លេច​លេខ​សម្ងាត់។ មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ផ្ដល់​ដំណឹង​ឲ្យ​អ្នក​តាម​​រយៈ​លេខ​ទូរសព្ទ​នៅ​ពេល​មាន​នរណា​ចង់​ប្ដូរ​លេខ​សម្ងាត់​ទៀត​ផង។

 

២. បើក​មុខងារ​ “Login Approvals”

 

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

 

Login Approval ជា​មុខងារ​សុវត្ថិភាព​មួយ​តង់​ទៀត​ដែល​តម្រូវ​ឲ្យ​បញ្ចូល​លេខ​កូដ​សម្ងាត់​មួយ​តង់​ទៀត​លើស​ពី​ លេខ​សម្ងាត់​ធម្មតា​ រាល់​ពេល​ដែល​អ្នក​ Log ចូល​គណនី​ Facebook តាម​រយៈ​ឧបករណ៍​ផ្សេង​មួយ​​ខុស​ពី​អ្វី​ប្រើ​ប្រាស់​ជា​ប្រចាំ។ លេខ​កូដ​សម្ងាត់​ដែល​តម្រូវ​​ឲ្យ​បញ្ចូល​គឺ​ខាង​ក្រុមហ៊ុន​ Facebook ជា​ផ្ញើ​ឲ្យ​តាម​រយៈ​លេខ​ទូរសព្ទ​អ្នក។

 

 

៣. ចំណាំ​ការ​បោក​ប្រាស់

 

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​
​​​​​​​​ត្រូវ​ចាំ​ថា​នៅ​សុខៗ​ក្រុមហ៊ុន​ ​Facebook មិន​ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ប្ដូរ​លេខ​សម្ងាត់​ដោយ​គ្មាន​ហេតុផល​ឡើយ​ ដូច​នេះ​ប្រសិន​បើ​ឃើញ​មាន​ផ្ទាំង​តម្រូវ​ឲ្យ​អ្នក​ប្ដូរ​លេខ​សម្ងាត់​សូម​កុំ​ធ្វើ​តាម​ឲ្យ​សោះ។

 

៤. កុំ​ប្រើ​ប្រាស់​មុខងារ​ “Keep me logged in”

 

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​
ប្រសិន​បើ​​អាច​កុំ​ប្រើ​ប្រាស់​មុខងារ​ “Keep me logged in” ព្រោះ​វា​អាច​ឲ្យ​អ្នក​ដទៃ​ដែល​មាន​លទ្ធភាព​ប្រើ​ប្រាស់​កុំព្យូទ័រ​របស់​អ្នក​​នោះ​ លួច​ប្រើ​ប្រាស់​គណនី​របស់​អ្នក​បាន។

 

៥. ប្រើ​ប្រាស់​ Incognito

 

​វិធី​​ទាំង​៥​នេះ​​​ជួយ​ការ​ពារ​​​គណនី​ Facebook កុំ​ឲ្យ​គេ​លួច​បាន​​​

 

ពេល​ដែល​ប្រើ​ប្រាស់​គណនី​ Facebook ​នៅ​តាម​ទី​សាធារណៈ​ដូច​ជា​សណ្ឋាគារ​ ឬ​ហាង​កាហ្វេ​ណិត​ ​អ្នក​គួរ​ប្រើ​ប្រាស់​វិបសាយ​ក្នុង​លក្ខណៈ​ Private Mode ឬ​ Incognito ដោយ​វា​អាច​ជួយ​ទប់​ស្កាត់​ការ​រក្សា​ទុក​នូវ​ Cookies និង​ History ​ក្នុង​កុំព្យូទ័រ​បាន៕​​​

​​​​

ចុច​អាន៖ វិធី​​​ដូរ​ឈ្មោះ ​Facebook ​ឲ្យ​បាន​មុន​ពេល​កំណត់​ ៦០ថ្ងៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechViral​​