អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បន្ត​ជម្រុញ​ការអភិវឌ្ឍន៍ និង​ម​ប្រើ​សេវា​ជូន​ពលរដ្ឋ​

បន្ទាយមានជ័យ: យោង​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ពិនិត្យមើល​ថយក្រោយ​ជិត​២​ឆ្នាំមុន​ទៀត​លើការងារ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យ មន្ត្រីរដ្ឋបាល​និង​មន្ត្រី​ហិរញ្ញវត្ថុសាលាខេត្ត​នេះ​បាន​អះអាងថា ខេត្ត​បាន​ខិតខំ​និង​សម្រេចបាន​ផ្លែផ្កា​គួរមោទន​:​ហើយ​ចំ​គោលដៅ​ដាក់​​ចុះ​និង​ស្របតាម​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋព្រមទាំង​បាន​បម្រើអោយ​សេវា​រដ្ឋបាល​និង​សេវាសាធារណ​:​ផង​។​

មន្ត្រី​លេខាធិការដ្ឋាន​ទទួលបន្ទុក​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់គេហទំព័រ​CEN​ថ្ងៃទី​២​កុម្ភ​:​ថា​:"​សូម​សាធារណៈជន​និង​សារព័ត៌មាន​ទាំងឡាយមេត្តា​ជ្រាបថា ក្នុង​រយៈពេល​ប៉ុ​ន្មា​ឆ្នាំ កន្លងមកនេះ រដ្ឋបាលខេត្ត​ដែលបាននិងកំពុង​ដឹកនាំ​ដោយ​លោក គោ ស៊ុំ​សា​រឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យនិង​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រុមប្រឹក្សាខេត្ត គណ​:​អភិបាលខេត្ត មន្ទីរ អង្គភាព​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធបាននិងកំពុង​ធ្វើការ​ស្តា​រ​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក៏ដូចជា​បាន​បម្រើសេវាសាធារណៈ​និង​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​"​។​

ការស្តារ​និង​អភិវឌ្ឍន៍​នេះ​គឺ​ស្របតាម​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណរបស់​រាជរដ្ឋាភិបាល​ដំណាក់​ទី​៣​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។  

​មន្ត្រី​រូបនោះ​ថ្លែងបន្តថា​៖​ក្នុង​អាណត្តិ​អភិបាលខេត្ត​មាន​លោក គោ ស៊ុំ​សារឿ​ត​ដឹកនាំ​ពីចុងឆ្នាំ​២០១៣​ដល់​ដើមឆ្នាំ​២០១៦​នេះ​និយាយ​ដោយ​​ឡែក​លើ​ការស្តារ​និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការកែ​សោភ័ណភាព​ក្រុង ជនបទ​មួយផ្នែកប៉ុណ្ណោះ​រដ្ឋបាលខេត្ត​សម្រេច​នូវ​សមិទ្ធផល​ធំៗ​មួយចំនួន​ដូចជា​៖​នៅ​ស្រុកមង្គល​បូរី ១-​ផ្លូវ​បេតុង​៣​ខ្សែ ប្រវែង​២.៧១៣​ម៉ែត្រ នៅ​ភូមិ​នានា​ក្នុង​ឃុំ​ឬ​ស្សី​ក្រោកនិង​ជាមួយ​​គម្រោង​ថ្នាក់ជាតិ​និង​ខេត្ត​មាន​ផ្លូវ​កៅស៊ូ​៣​ខ្សែ​ទៀត​នៅ​ឃុំ​ឬ​ស្សី​ក្រោកនិង​គយ​ម៉ែង​។ ឯ​នៅ​ក្រុង​សិរីសោភ័ណ -​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៣៥០​ម៉ែត្រ​កាត់ស្ពានថ្ម​សម្តេច​ហ៊ុន សែន -​ព្រះ​ពន្លា​សង្កាត់​ព្រះ​ពន្លា ។​៣-​ផ្លូវ​លេខ ៣ អ៊ុត​បេ​ទី​មមីណឺ​មាន​ប្រវែង​១.១០០​ម៉ែត្រ​នៅ​សង្កាត់​កំពង់​​ស្វាយ ។​៤-​ផ្លូវ​បេតុង ៥ ខ្សែ កាត់​ទទឹងពី​ផ្លូវ​លេខ​១ ដល់​ផ្លូវ​លេខ ៤ ប្រវែង​៣០០​ម៉ែត្រ និង​បន្ថែម​ចិញ្ចើមផ្លូវ​អម​ក្នុងសង្កាត់​កំពង់ស្វាយ​។​៥-​ផ្លូវ​បេតុង ១ ខ្សែ (​អតីត​ផ្លូវភ្លោះ​)​ប្រវែង​ជាង​៥០០ ម៉ែត្រ និងបំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​សង្កាត់​អូរ​អំបិល ។​-​សាងសង់​ផ្លូវ​អម​មាត់​ស្ទឹង​សិរីសោភ័ណ​បាន​ប្រវែង​១.៧៧៥​ម៉ែត្រ​នៅ​សង្កាត់​ទឺ​ក​ថ្លា​។​៧-​ផ្លូវ​បេតុង​ពី​ផ្លូវជាតិ​លេខ៥​ឡើងទៅ​វត្ត​ចម្ការ​ខ្នុរ​នៅ​សង្កាត់​អូរ​អំបិល​។​៨-​បានដាក់​បង្គោល​ភ្លើង​បំភ្លឺសាធារណៈ​ចាប់ពី​ចំណុច​ស្តុ​ប​ដល់​មុខ​សាលាក្រុង​សិរីសោភ័ណ​ចំនួន ៥៧ ដើមនៅ​សង្កាត់​កំពង់ស្វាយ​។​៩-​បាន​សាងសង់​អគារ​ប​ណ្ណា​សារ​សាលាខេត្ត​១​ខ្នង​។ ១០-​បាន​ជុស​ជុល​អគារ​សាលប្រជុំ​(​ក​)​សាលាខេត្ត​។​១-​កំពុង​សាងសង់​សាលប្រជុំ​
ខ្នាត​ធំ​របស់​សាលាខេត្ត​ថ្មី​មួយទៀត​។​
    
​មន្ត្រី​លេខាធិការដ្ឋាន​ដដែល​បញ្ចាក់​ទៀតថា​៖​ចំណែក​នៅ​ភូមិ ឃុំ សង្កាត់​នៃ​ស្រុក ក្រុងចំនួន​៧​ផ្សេងទៀត​គឺ​ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ អូរជ្រៅ ស្វាយ ចេក ថ្មពួកព្រះនេត្រព្រះ​និង​ភ្នំស្រុក​រដ្ឋបាលខេត្ត​និង​ថ្នាក់ក្រោម​បាននិងកំពុង​បន្ត​កសាងសមិទ្ធផល​ធំៗ​លើ​គ្រប់​វិស័យ​ជា​​ច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ  ក៏​ដូច​ទុកជា​សម្បត្តិ​មរតក​របស់​សង្គមជាតិ​ទាំងមូល​។​

​បន្ថែម​លើ​នោះ តាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត​និង​ផែន​​ការអភិវឌ្ឍន៍​ផអ​៣,​ផែនការអភិវឌ្ឍន៍​៣​ឆ្នាំ​រំកិល​និង​ផែនការ​៥​ឆ្នាំ​រដ្ឋបាលខេត្ត​នឹង​បន្ត​ជម្រុញ​អនុវត្ត​អោយជោគជ័យ​និង​ចំ​ភោ​ល​ដៅ​បន្ថែម​​ទៀត​។​

​ចំណែក​សម្រង់​ច្បិច​ចេញពី​ប្រសាសន៍ លោក គោ ស៊ុំ​សារឿ​ត​អភិបាលខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​របស់​រដ្ឋបាលខេត្ត​កាលពី​ថ្មីៗ​នេះ​(​ថ្ងៃទី​២៨​មករា​) បានបញ្ជាក់ថា​:​គណ​:​អភិបាលខេត្ត​ក្រុមប្រឹក្សា​​ខេត្ត អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់និង​អ្នកពាក់ព័ន្ធ​បាន​បំពេញការងារ​សម្រេច​លទ្ធផល​គួរ​មោទន​:​លើ​ការងារ​ធំៗ​៖១-វិស័យ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ទាំង​ក្នុងភូមិ​សាស្ត្រ​និង​តាម​ព្រំដែន។​២-​ការពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ការទប់ស្កាត់ បង្ក្រាបបទល្មើស​នានា​។​៣-​ការងារ​កំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ដោយ​ពង្រឹងនិង​គាំទ្រ​ចំពោះ​រដ្ឋបាល​ថ្នាក់​ខេត្ត​-​ស្រុក​-​ក្រុង​- ឃុំ​- សង្កាត់​។​-​ការអនុវត្ត​ប្រកាសអន្តរក្រសួង​មហាផ្ទៃ​និង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើ​ការកែប្រែ​កម្រង​សេវារដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​និង​ការប្រព្រឹត្តិទៅ​នូវ​ការិយាល័យ​ច្រកចេញចូលតែមួយ​។​-​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​បន្ត​អោយបាន​លទ្ធផល​និងទទួលយកបាន​ដោយ​ប្រសិទ្ធិភាព​។​៦-​វិស័យ​ទាំងឡាយ​ដែល​បម្រើអោយ​ជីវភាពការរីកចម្រើន​របស់​ពលរដ្ឋ​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​ផងដែរ​៕R

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បន្ត​ជម្រុញ​ការអភិវឌ្ឍន៍ និង​ម​ប្រើ​សេវា​ជូន​ពលរដ្ឋ​

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បន្ត​ជម្រុញ​ការអភិវឌ្ឍន៍ និង​ម​ប្រើ​សេវា​ជូន​ពលរដ្ឋ​

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បន្ត​ជម្រុញ​ការអភិវឌ្ឍន៍ និង​ម​ប្រើ​សេវា​ជូន​ពលរដ្ឋ​