នគរបាល​ស្រុក​ស្នួល បញ្ជូន​ខ្លួន​ជនសង្ស័យ គ្រឿងញៀន​ម្នាក់​ទៅ​ស្នងការ​

ក្រចេះ: ជនសង្ស័យ​ជា​មុខសញ្ញា​គ្រឿងញៀន​ម្នាក់ ត្រូវ​នគរបាល​ស្រុក​ស្នួល​បញ្ជូន​ខ្លួន​បន្ត​មកស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ ដើម្បី​មាន​វិធានការក្រោយពី​បានធ្វើការ​ឃាត់ខ្លួន​មក​សាកសួរ​បាន​មួយថ្ងៃ​រួចមក​។​

 អធិការនគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម បាន បញ្ជាក់ថាជនសង្ស័យឈ្មោះ​ម៉េង សុភ​ក្ក្រ ហៅ​វ៉ា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុកស្នួល និង​ក៏​ជា​មុខសញ្ញា​ធ្លាប់ជា​ប់ព​ន្ឋ​នាគារ​ក្នុង​សំណុំរឿង​គ្រឿងញៀន​តែ​មិនរាងចាល​។​

 លោក​អធិការ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​មុខសញ្ញា​ជក់​និង​ចែកចាយ​គ្រឿងញៀនរូបនេះ​ត្រូវបាន​នគរបាល​ស្ទាក់​ចាប់បាន​នៅ​ចំណុច​​ផ្លូវលំ​ចូល​ភូមិ​ថ្ពង ឃុំស្នួល ស្រុក​ស្នួល​៕​

នគរបាល​ស្រុក​ស្នួល បញ្ជូន​ខ្លួន​ជនសង្ស័យ គ្រឿងញៀន​ម្នាក់​ទៅ​ស្នងការ​