ប្រតិភូ​ខេត្តស្វាយរៀង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ជួប​ពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម នៅ​ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​

ស្វាយរៀង: ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ឯកឧត្តម ជៀង អំ អភិបាលខេត្ត​ស្វាយរៀង បាន​ដឹកនាំ​ប្រតិភូ​របស់​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង រួម​និង​មន្ត្រី​មួយចំនួន​នៅតាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូល​រូ​ម​ក្នុង​ពិធី​អបអរសាទរ​ជួប​ពរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម​នៅ​ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ជៀង អំ អភិបាលខេត្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ក្នុង​រយៈពេល​កន្លងមក​នេះ ខេត្ត​ឡុង​អាន នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មានការ​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ដល់​ខេត្តស្វាយរៀង​យ៉ាងច្រើន​ផងដែរ រួមមាន​ដូចជា ការជួយ​ជួសជុល​ផ្លូវថ្នល់ កសាង​ស្ពាន ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាន​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​សាលាខេត្ត ផ្នែក​ភាសា​វៀតណាម និង​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម ផ្នែក​បច្ចេកទេស​ផលិតកម្ម​កសិកម្ម ព្រមទាំង​បាន​ជួយ​បណ្តុះបណ្តាល​ដល់​សិស្ស និស្សិត​កម្ពុជា ខេត្តស្វាយរៀង ចំនួន ២០​នាក់ ផ្នែក​ពេទ្យ គិ​លា​នុ​ដ្ឋា​ក​មធ្យម និង​ឆ្មប​មធ្យម​ផងដែរ​។

​ដោយ​អនុវត្តតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ល្អប្រសើរ និង​មានការ​អភិវឌ្ឍន៍ រីកចម្រើន លើ​គ្រប់​វិស័យ​ជាក់ស្តែង​ឆ្នាំ​២០១៥​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពុះពារ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឲ្យ​សម្រេចបាន​ក្នុង​រង្វង់​ប្រមាណ​៧% ប្រាក់ចំណូល​គិត​ជា​មធ្យម​សម្រាប់​ប្រជាជន​ម្នាក់ៗ​បាន​កើន​ឡើងដល់​ប្រមាណ ១.២២៨​ដុល្លារ អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ជាង​១% ក្នុង​១​ៗ​ឆ្នាំ​។​

ឯកឧត្តម ជៀង អំ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​៖ ក្នុង​ឆ្នាំ​ថ្នី​នេះ​ស្ថិតក្នុង​ក្តីសង្ឃឹម​យើង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ខេត្ត​យើង​ទាំងពីរ ស្វាយរៀង​-​ឡុង​អាន ស្ថិតក្រោម​កា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​ប្តេជ្ញា​ខិតខំ​បន្ត​ពួន​ជ្រំ​នូវ​ប្រពៃណី​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស កិច្ចការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​តំបន់​ព្រំដែន សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទាំងសងខាង​ឲ្យ​កាន់តែ​ប្រសើរឡើង​៕​