វាយ​លេខ​សម្ងាត់​ខុស​ភ្លាម ថត​រូប​ទុក​ភ្លាម ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​នេះ​ដើម្បី​ជៀស​វាង​អ្នក​ចូល​ចិត្ត​លួច​ចុច​ស្មាតហ្វូនគេ!

ស្មាតហ្វូននរណាគេក៏ដោយ បើគេដាក់លេខ សម្ងាត់ហើយ មានន័យថា គេមិនចង់ ឲ្យនរណាម្នាក់ លួចចុចទេ ហើយគេក៏ ចង់រក្សា ពត៌មានផ្ទាល់ ខ្លួនដែរ ទើបគេដាក់ លេខសម្ងាត់។ ណាមួយ មានអ្នកខ្លះ ខ្ចីស្មាតហ្វូនគេ បើកមើល រូបគេ មើលសារគេ ដូចនេះម្ចាស់ គេក៏មិនមាន អារម្មណ៍ល្អ ឲ្យខ្ចីដែរ ជាពិសេសអ្នក មិនបានខ្ចី លួចយក ទៅចុចហ្មង។

វាយ​លេខ​សម្ងាត់​ខុស​ភ្លាម ថត​រូប​ទុក​ភ្លាម ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​នេះ​ដើម្បី​ជៀស​វាង​អ្នក​ចូល​ចិត្ត​លួច​ចុច​ស្មាតហ្វូនគេ!

ដោយហេតុនេះហើយ ទើបយើង ចង់ណែនាំពី Tweak មួយឈ្មោះ iGotYa ដែលអាច ថតយករូប អ្នកវាយលេខ សម្ងាត់ខុស នោះបាន ដូចនេះនរណា គេក៏ដោយ ឲ្យតែវាយ លេខសម្ងាត់ខុស កាមេរ៉ាមុខ នឹងថតយក រូបម្នាក់ នោះភ្លាម។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់អ្នកអាចទៅកន្លែង Search រួចវាយ ពាក្យថា iGotYa ហើយធ្វើ ការដំឡើង
  • បន្ទាប់ពីដំឡើងរួច Tweak នេះនឹងដំនើរការ ដោយស្វ័យប្រវត្តិ
  • នៅពេលដែល វាយលេខសម្ងាត់ខុសភ្លាម វានឹងថតរូប ជាមួយកាមេរ៉ា មុខភ្លាម រូបដែលថត បាននឹងរក្សា នៅក្នុង Photos ដូចនេះអ្នក អាចបើក មើលបាន។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាមការ ណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

វាយ​លេខ​សម្ងាត់​ខុស​ភ្លាម ថត​រូប​ទុក​ភ្លាម ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​នេះ​ដើម្បី​ជៀស​វាង​អ្នក​ចូល​ចិត្ត​លួច​ចុច​ស្មាតហ្វូនគេ!

ប្រសិនជាមាននរណាម្នាក់ ឧស្សាហ៍លួចចុច ស្មាតហ្វូន របស់អ្នក អ្នកអាចដំឡើង Tweak នេះបាន ដើម្បីដឹងថា ម្នាក់នោះជា នរណាគេ។ ហើយនេះ គ្រាន់តែដឹង បានត្រឹមអ្នក ស្គាល់គ្នា ប៉ុណ្ណោះ បើចោរលួច ទៅបាត់ មិនអាច ជួយបានទេ។

  • ដោយ: Hong
  • 3:36 PM, 02 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ