វិធី​ដោនឡូដ​បទ​ចំរៀង​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak រួច​ថែម​ទាំង​ចូល​ទៅ​ក្នុង Camera roll ទៀត​ផង សម្រាប់ iOS 9, 9.2.1 និង 9.3!

សម្រាប់ប្រិយមិត្ត ដែលកំពុង ប្រើប្រាស់ iPhone, iPad និង iPod Touch ដែលដំណើរការ ប្រព័ន្ធប្រតិបត្តិការ iOS 9, 9.2.1 និង 9.3 ជាដើម ដោយពុំ ទាន់បាន Jailbreak ហើយមានបំនង ចង់ដោនឡូដ បទចំរៀង ទុកស្តាប់ កម្សាន្ត អារម្មណ៍នោះ។ នៅថ្ងៃនេះ យើងនឹងប្រាប់ ក៏ដូចជាបង្ហាញ ពីវិធី ទាញយក បទ ចំរៀងពី YouTube រួចថែមទាំង រក្សាទុក ចូលទៅក្នុង Camera roll ទៀតផង។

វិធី​ដោនឡូដ​បទ​ចំរៀង​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak រួច​ថែម​ទាំង​ចូល​ទៅ​ក្នុង Camera roll ទៀត​ផង សម្រាប់ iOS 9, 9.2.1 និង 9.3!

ជាដំបូង ប្រិយមិត្ត ត្រូវចូល ទៅកាន់ Appstore រួចកម្មវិធីមួយ ដែលមានឈ្មោះ MyMedia- File Manager ឫក៏អាច ចុចនៅទីនេះ ដើម្បីទាញយក កម្មវិធីនេះ។ ហើយមួយ វិញទៀត មិត្តអ្នកអាន ក៏ត្រូវមាន កម្មវិធី YouTube ផងដែរ ដោយគ្រាន់តែ ចុចត្រង់នេះ សម្រាប់ដោនឡូដ។

បន្ទាប់ពីបាន ទាញយក រួចរាល់ហើយ ត្រូវចូលទៅ កាន់កម្មវិធី YouTube ជ្រើសរើស បទចំរៀង ដែលពេញចិត្ត រួច Copy link របស់វា បន្ទាប់មក បើកកម្មវិធី MyMedia-File Manager ដោយវាយ ពាក្យ www.savetube.com ឫក៏ស្វែង រកតាម google ក៏បានដែរ ពេលវាដើរ សព្វគ្រប់ Copy link ពី YouTube ចូលក្រឡោន រួចចុចអក្សរ VID នៅក្បែរនោះ ហើយចុចអក្សរ Download និងដាក់ ឈ្មោះ ចំណងជើង បទចំរៀង ជាការស្រេច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ជាចុងក្រោយ ប្រិយមិត្ត ក៏ទទួលបាន បទចំរៀងនោះ​ ហើយចង់អោយ វារក្សា នៅកម្មវិធី MyMedia-File Manager ក៏បាន ឫក៏ចង់ រក្សាទៅក្នុង Camera roll ក៏បានដែរ។

បើចង់ជ្រាបបន្ថែមទៀត អោយកាន់តែច្បាស់ រីករាយទស្សនាវីដេអូខាងក្រោម៖

ទាំងនេះ គ្រាន់តែជា វិធីសាស្ត្រ ដោនឡូដ បទចំរៀង របស់ប្រព័ន្ធ ប្រតិបត្តិការ iOS 9, 9.2.1 និង 9.3 តែប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្ត ប្រព័ន្ធដទៃ ដូចជា iOS 7 និង 8 ជាដើម បើមានបំនង ចង់សាកល្បង អាចធ្វើរបៀបនេះ ដូចជា ប្រព័ន្ធខាង លើបាន ប្រហែល ជាអាចទៅរួច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​ដោនឡូដ​បទ​ចំរៀង​ពី YouTube ដោយ​មិន​ចាំបាច់ Jailbreak រួច​ថែម​ទាំង​ចូល​ទៅ​ក្នុង Camera roll ទៀត​ផង សម្រាប់ iOS 9, 9.2.1 និង 9.3!

  • ដោយ: Sambath
  • 3:51 PM, 02 February
  • ប្រភព: App Store
  • Tag: ចំណេះដឹងទូទៅ