ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បន្ទាប់​ពី​ការ​ឃោសនា​រយៈពេល​ជា​ច្រើន​ខែ​មក បណ្តា​បេក្ខជន​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ត្រូវ​បាន​អ្នកបោះឆ្នោត​រដ្ឋ​អៃ​យ៉ូ​វ៉ា ផ្តល់​ការ​សម្រេច​ហើយ ខណៈ​រដ្ឋ​នេះ​ជា​ប្រពៃណី​តែង​បោះ​ឆ្នោត​មុនគេ​ក្នុង​ប្រទេស ។

ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សម្រាំង​សម្រាប់​បណ្តា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ជ័យជម្នះ​បាន​លើ​លោក TED CRUZ អ្នក​អភិរក្សនិយម​ជ្រុល​ដែល​ឈ្នះ​លោក DONALD TRUMP ជា​មហាសេដ្ឋី ដែល​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា​មានការ​គាំទ្រ​នាំមុខ​គេ​ផង ។

មិនបាច់​សង្ស័យ​ឡើយ បន្ទាប់​ពី​ជ័យជម្នះ​របស់​លោក CRUZ (២៨%) នៅ​រដ្ឋ​អៃ​យ៉ូ​វ៉ា នាំមុខ​លោក DONALD TRUMP (២៤%) មហាសេដ្ឋី​រូប​នេះ​នឹង​បង្កើត​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ប៉ុនប៉ង​ដណ្តើម​យកជ័យ​ជម្នះ​នៅ​រដ្ឋ​ផ្សេង​ៗ​ទៀត ។ លោក TED CRUZ ក្នុង​ការ​ឃោសនា​បាន​សច្ចា​កម្ទេច​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជាមួយ​ការ​រោយ​គ្រាប់បែក ។ លោក​សន្យា​កម្ទេច​ចោល​ទាំងស្រុង​ផែនការ OBAMACARE ជា​ផែនការ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​អា​េ​ម​រិ​ក ហើយ​ការពារ​ពួក​គ្រិស្ត​អា​េ​ម​រិ​ក ។ លោក​ជា​អ្នកគាំទ្រ​ប្តូរផ្តាច់​ឱ្យ​ពលរដ្ឋ​អា​េ​ម​រិ​ក​មាន​សិទ្ធិ​ប្រើ​កាំភ្លើង ។

លោក TED CRUZ ព្រឹទ្ធ​សមាជិក​រដ្ឋ​តិច​សាស់ អាយុ​៤៥​ឆ្នាំ កើត​នៅ​កា​ណា​ដា មាន​ម្តាយ​ជា​ជនជាតិ​អា​េ​ម​រិ​ក និង​ឪពុក​ជា​ជនជាតិ​គុយ​បា លោក RAFAEL CRUZ ដែល​ទទួល​ការ​ធ្វើ​ទារុណកម្ម​ដោយ​របប​បាទី​ស្តា ហើយ​និរទេស​ខ្លួន​មក​កាន់​សហរដ្ឋ​អា​េ​ម​រិ​ក​ពេល​មាន​អាយុ​១៨​ឆ្នាំ ទាំង​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស ។ លោក​ធំធាត់​នៅ​រដ្ឋ​តិច​សាស់ រួច​សិក្សា​នៅ​សាកលវិទ្យាល័យ PRINCETON បន្ទាប់​មក​សាលា​ច្បាប់ HARVARD រួច​លោក​ទទួល​សញ្ញាបត្រ​ច្បាប់​៤​ឆ្នាំ​ក្រោយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។

ចំពោះ​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន​តុ​ន ដែល​កាលពី​៨​ឆ្នាំ​មុន​ចាញ់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា មាន​សំឡេង​ប្រកិត​ៗ​គ្នា​ជាមួយ​ព្រឹទ្ធ​សមាជិក រដ្ឋ​វ័​រ​ម៉ុង លោក BERNIE SANDERS អាយុ​៧៤​ឆ្នាំ ។ ចំពោះ​បេក្ខជន​ទី​៣​អតីត​អភិបាលក្រុង​បាល់​ទី​ម័​រ និង​ជា​ព្រឹទ្ធ​សមាជិក​រដ្ឋ​ម៉ា​រី​ឡែ​ន លោក MARTIN O’MAILLEY ប្រកាស​បោះបង់​ចោលការ​ប្រកួត​សម្រាំង ហើយ​ការ​បោះ​ឆ្នោត​សម្រាំង​លើក​ក្រោយ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​៩ កុម្ភៈ នៅ​រដ្ឋ​ញូ​វ​ហាម​ភៀ ។ ក្រោយ​រាប់​សន្លឹក​ឆ្នោត​រួច​៩៤%  លោកស្រី​ហ៊ី​ល ឡា​រី ទទួល​បាន​សំឡេង​៤៩,៨% ទល់​នឹង​៤៩,៦% សម្រាប់​លោក BERNIE SANDERS ៕