ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រតិបត្តិការ​មួយ​ទីបំផុត​ទទួល​បាន​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ដើម្បី​រារាំង​នាវា​កា​ហ្គោ MODERN EXPRESS ជានា​វា​កា​ហ្គោ​កូរ៉េ​ខាងត្បូង ដែល​ផ្អៀង​ចាប់តាំងពី​៧​ថ្ងៃ​មក​ហើយ ក្នុង​ឈូង​សមុទ្រ GASCOGNE មិន​ឱ្យ​លិច​នៅ​ឆ្នេរសមុទ្រ​ភាគ​និរតី​ប្រទេស​បារាំង​ហើយ ។

អាជ្ញាធរ​បារាំង​និយាយ​ថា នាវា​នេះ​អាច​ទាញ​សណ្តោង​បាន​ដោយ​នាវា​សណ្តោង​អេ​ស្ប៉ា​ញ CENTAURUS រួច​នា​យប់​ថ្ងៃ​ទី​១ កុម្ភៈ នាវា​នេះ​ត្រូវ​សណ្តោង​បាន​ចម្ងាយ​៦៥​គីឡូម៉ែត្រ សំដៅ​មក​កាន់​កំពង់​ផែ BILBAO ភាគ​ខាងជើង​អេ​ស្ប៉ា​ញ ហើយនឹង​ទៅ​ដល់ទី​នោះ​នា​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ។

អាជ្ញាធរ​សមុទ្រ​អេ​ស្ប៉ា​ញ​បាន​ប្រាប់​ដល់​អាជ្ញាធរ​បារាំង​ថា ខ្លួន​ទទួលយក​សំណើ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង CIDO SHIPPING ទទួល​នាវា​នេះ​នៅ​កំពង់​ផែ BILBAO ។ នាវា​កា​ហ្គោ​នេះ​កំពុង​តែ​សណ្តោង​ទៅ​ក្នុង​លក្ខខណ្ឌ​ឧតុនិយម​អនុគ្រោះ​បំផុត បន្ទាប់​ពី​ប្រតិបត្តិការ​អាច​ធ្វើ​ទៅ​បាន​មក ៕