សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ  ៖ មុន​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ស្រា​បៀរ​Black Cat​ទឹកខ្មៅ​បាន​រក​ឃើញ​ម៉ូតូ​Scoopy ស៊េរី​ទំនើប​យ៉ាង​ថ្មី​សន្លាង បន្ទាប់​ពី​មាន​អតិថិជន​កាន់តែ​ច្រើន​បាន​រក​ឃើញ​រង្វាន់​ម៉ូតូ​ពី​ក្នុង​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​Black Cat​។ ពិធី​ប្រគល់​រង្វាន់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​«​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​Black Cat»​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្រោម​ក្រសែភ្នែក​មហាជន​ទាំង​នៅ​ស្ទី​ឌី​យោ និង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ម៉ឺន​នាក់ កាលពី​យប់​ថ្ងៃ​ទី​៣១ មក​រា ។ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ Black Cat ទឹកខ្មៅ​នោះ គឺ​លោក ក្រិត ហឿ​ន ជា​កសិករ​រស់នៅ​ភូមិ​កែ​ស្រែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ខេត្តតាកែវ​។ លោក​មានសំណាង​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​នេះ  បន្ទាប់​ពី​បាន​ជាវ​ស្រា​បៀរ​Black Cat​ចំនួន​៤​កំប៉ុង​យក​មក​ទទួលទាន​តាម​ទម្លាប់​ក្រោយ​ពេលបាយ ហើយ​ក៏​គាស់​ត្រូវ​រង្វាន់​ម៉ូតូ​នៅ​ក្នុង​កំប៉ុង​ទី​៤ ដោយ​នឹក​ស្មាន​មិន​ដល់ ។

លោក ទេព សុខ​ឃាង ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Black Cat បាន​អះអាង​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​ម៉ូតូ​ទី​៣​ហើយ​ក្នុង​ឱកាស​បើក​ឆាក​ចូល​ឆ្នាំ​២០១៦ បន្ទាប់​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ គឺ​មាន​អតិថិជន​ជា​ច្រើន​បាន​ត្រូវ​រង្វាន់​ម៉ូតូ​Scoopy​ពី​ស្រា​បៀរ​Black Cat ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ក្រវិល​កំប៉ុង ។ ក្រោយ​ការ​ប្រគល់​រង្វាន់​នៅ​លើ​ឆាក​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ លោក​ថា ក្រុមហ៊ុន​នឹង​ដឹក​ម៉ូតូ​ទៅ​ប្រគល់​ជូន​លោក ក្រិត ហឿ​ន ដល់​ផ្ទះ​ម្ដងទៀត​ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុនស្រា​បៀរ​Black Cat ពិតជា​បាន​ផ្ដល់​រង្វាន់​ម៉ូតូ​ដោយ​មិន​កំណត់​មុខសញ្ញា​ឬ​ជា​សែស្រឡាយ​របស់​ក្រុមហ៊ុន ។ លោក​ថា ស្រា​បៀរ​Black Cat ទាំង​ប្រភេទ​ទឹកខ្មៅ និង​ទឹកស នៅ​មាន​រង្វាន់​ម៉ូតូ​Scoopy​ជា​ច្រើន​គ្រឿង​ទៀត ដើម្បី​ផ្ដល់​ជូន​ដល់​អតិថិជន​ក្នុង​ឱកាស​អាពាហ៍ពិពាហ៍​នេះ ។ លោក​ទទូច​ឱ្យ​អតិថិជន​ដែល​មាន​ចំណូលចិត្ត​ពិសា​ស្រា​បៀរ ជា​ពិសេស គឺ​អ្នក​រៀប​អាពាហ៍ពិពាហ៍ ជ្រើសរើស​ស្រា​បៀរ​Black Cat ដោយសារ​ស្រា​បៀរ​នេះ​ក្រៅពី​មានឱជារស​ឆ្ងាញ់ ក៏​មាន​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់​ទុកជា​ចំណងដៃ និង​មាន​បង្កប់​នូវ​រង្វាន់​ជា​ច្រើន​នៅ​ក្នុង​ក្រវិល​កំប៉ុង ដោយ​មិនមែន​គ្រាន់តែ​រង្វាន់​ម៉ូតូ​តែ​មួយ​មុខ​នោះ​ទេ ៕