ហេតុអ្វីតំបន់អាស៊ី ត្រូវព្រួយបារម្ភ ចំពោះមេរោគ Zika

អាស៊ី៖ ចំពោះសេចក្ដី ប្រកាសអាសន្ន របស់អង្គការសុខភាព ពិភពលោក WHO ដែលថាទ្វីបអាមេរិក កំពុងស្ថិតក្នុស្ថានភាពប្រកាស អាសន្នកម្រិតមធ្យម នៃការផ្ទុះឡើងមេរោគថ្មី Zika វាមិនត្រឹមតែធ្វើឲ្យទារក មានក្បាលតូចនោះទេ ថែមទាំងអាចវាយប្រហារប្រព័ន្ធភាព ស៊ាំរបស់មនុស្ស ពេញវ័យផងដែរ ចំពោះមេរោគ Zika នេះ គឺជាការពិត ប៉ុន្ដែថាតើតំបន់អាស៊ីគួរព្រួយបារម្ភដែរ ឫទេ។

ទីភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ដំណើរនៃការរីករាល ដាល នៃមេរោគនេះនៅទ្វីបអាមេរិកត្រូវបានគេចាត់ទុកជាការ “ផ្ទុះឡើងនៃការរាតត្បាតហើយ” ចំណែកតំបន់ អាស៊ី ក៏ស្ថិតក្នុងការប្រកាសអាសន្នដែរ។

ប្រទេសឥណ្ឌាថ្មីនេះ បានចាប់ផ្ដើមពិនិត្យរករោគសញ្ញាលើមនុស្សចំនួន ១,៣លាននាក់ ហើយលើកឡើងថា ខ្លួននឹងមិនមានការភ្ញាក់ផ្អើលនោះទេ ទោះជាពិនិត្យទៅឃើញមានមេរោគនេះក៏ដោយ ពីព្រោះថា ប្រទេស ឥណ្ឌាធ្លាប់ទទួលប្រវត្តិជាយូរហើយ នៃឆ្លងជំងឺ Zika នេះ។

តំបន់អាស៊ីគួរចាប់អារម្មណ៍ចំពោះមេរោគ Zika នេះដែរ ដោយសារតែវាជាមេរោគដែលចម្លងដោយសត្វមូស ហើយមេរោគឆ្លងទៅកាន់ខួរក្បាលរបស់កុមារ និងវាយប្រហារប្រព័ន្ធការពារក្នុងខ្លួន អាចក្លាយជាជំងឺ Gillian Barre ដែលជាប្រភេទជំងឺថ្មីមួយទៀត។

ក្រុមអ្នកវិទ្យាសាស្រ្ត ដែលបានសិក្សាពីការផ្ទុះឡើងនៅទ្វីបអាមេរិក បានឲ្យដឹងថា មានមនុស្សចំនួន ២លាននាក់ បានឆ្លងមេរោគនេះរួចទៅហើយ ហើយមេរោគនេះ កំពុងរីករាលដាលក្នុងប្រទេសចំនួន ២៣ ក្នុងទ្វីបអាមេរិក បច្ចុប្បន្នក៏កំពុងគំរាមកំហែងសហរដ្ឋអាមេរិកដែរ៕

ហេតុអ្វីតំបន់អាស៊ី ត្រូវព្រួយបារម្ភ ចំពោះមេរោគ Zika