ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កណ្ដាលស្ទឹង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ក្នុង​ចំណោម​បក្សពួក​២​នាក់ ដែល​ជា​ឃាតករ​សម្លាប់​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ ស៊េ​រ​រី​ថ្មី​មួយ​គ្រឿង​កាលពី​ជាង​២​ខែ​មុន ដោយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ព្រៃ​ប្ញ​ស្សី ឆ្ងាយ​ពី​ភូមិ ។ ជុំវិញ ឃាតកម្ម​លើ​បុរស​ម្នាក់​ជាង​១ខែមុន ប្រទះ​ឃើញ​ឆ្អឹង​​សាកសព​ក្នុងព្រៃ។

លោក​ម៉ែ​ន ច័ន្ទ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​មាន​គ្នា​២​នាក់ ប៉ុន្តែ​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ​ប៉ាត់ តុល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ និង​ម្នាក់​ទៀត​កំពុង​គេចខ្លួន​មានឈ្មោះ​យឺន ចន្ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​ប៉ាត់ តុល បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​២៥ តុលា ២០១៥ វេលា​ម៉ោង​ប្រហែល​០៥ និង​៣០​នាទី​ល្ងាច​ឈ្មោះ​សេង ប៊ុ​ន​លី (​ជន​រង​គ្រោះ​) និង​ជា​មិត្តភក្ដិ​ខ្លួន បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ 2015 ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1CY-4497 តែ​ម្នាក់ឯង ទៅ​រក​ខ្លួន​នៅ​កន្លែង​ធ្វើ​សំណង់​ចេ​តី​យ ក្នុង​វត្ត​ពោធិ៍សាត់​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បី​នាំ​គ្នា​ទៅ​ដើរ​លេង​បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ ។

តែ​ពេល​នោះ មិន​ទាន់​ទៅ​ភ្លាម​ទេ គឺ​ឈ្មោះ​សេង ប៊ុ​ន​លី បាន​ជូន​ខ្លួន​មក​ផ្ទះ ដើម្បី​ផ្លាស់​ខោអាវ រួច​នាំ​គ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ម្ចាស់
អ័​រកា​ដង់ ដែល​នៅ​ខាងកើត​ផ្ទះ​ឈ្មោះ​ប៊ុ​ន លី ។ ពេល​ផឹក​បាន​ជួប​ឈ្មោះ​យឺន ចន្ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ ក្រោយ​ពី​ផឹកស្រា​រួច ពួក​ខ្លួន​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​របស់​ឈ្មោះ​សេង ប៊ុ​ន​លី ទៅ​ភ្នំពេញ​ទិញ​ថ្នាំ​ញៀន​ជក់​ម្ដុំ​ពេទ្យ​លោកសង្ឃ រួច​បន្ត​ដើរ​លេង​រហូត​ទល់​ភ្លឺ​ម៉ោងជាង​៣​ជិត​ភ្លឺ ទើប​បបួល​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​។

ដោយ​បើក​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៣ គឺ​ឈ្មោះ​សេង ប៊ុ​ន​លី ជា​អ្នក​ឌុ​ប ។ រហូត​មក​ដល់​ជិត​ផ្លូវ​រទេះភ្លើង ភូមិ​តា​ឡឹ​ក ឈ្មោះ​យឺន ចន្ទី បាន​ប្រើ​ល្បិច​ដោយ​ប្រាប់​ថា ឈឺពោះ​ចង់​បត់ជើងធំ ក៏​ឱ្យឈ្មោះ​សេង ប៊ុ​ន​លី ជិះ​ផ្លូវ​កាត់​អែប​ផ្លូវ​រថភ្លើង ចូល​ពី​ផ្លូវជាតិ​លេខ​៣​ប្រហែល​២.០០០​ម៉ែត្រ លុះ​ពេល​ដល់​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ភូមិ ក៏​នាំ​គ្នា​ឈប់​ម្ដុំ​ព្រៃ​ប្ញ​ស្សី ដោយពេល​នោះ​ឈ្មោះ​សេង ប៊ុ​ន​លី បាន​ចុះ​នោះ ឆ្លៀត​ឱកាសល្អ ខ្លួន​ក៏​ចាប់​ក្រៀក​ដៃ​ទៅ​ក្រោយ ចំណែក​ឈ្មោះ​យឺន ចន្ទី បាន​យក​ខ្សែ​ទៅ​ទាក់​.​ក​ឈ្មោះ​សេង ប៊ុ​ន​លី រួច​រុញ​ផ្កាប់មុខ អង្គុយ​សង្កត់ពីលើ​រហូត​ដាច់ខ្យល់​ស្លាប់ រួច​បាន​នាំ​គ្នា​សែង​ចូល​ព្រៃ​ប្ញ​ស្សី ដោយ​ខ្លួន​ជា​អ្នក​សែង​ជើង ចំណែក​ឈ្មោះ​យឺន ចន្ទី សែង​ដៃ រួច​បាន​ជិះ​ម៉ូតូ​ឡើង​ទៅ​វត្ត​ពោធិ៍សាត់ ដោយ​ទុក​ខ្លួន​ចោល​នៅ​ក្នុង​វត្ត រួច​ជិះ​ម៉ូតូ​យក​ទៅ​លក់​នៅ​ភ្នំពេញ​តែ​ម្នាក់ឯង ។

រហូត​ដល់​ម៉ោង​ជិត​៩​ព្រឹក ទើប​ត្រឡប់​មក​រក​ខ្លួន វិញ​ដោយ​ជិះ​ម៉ូតូឌុប និង​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ម្ដុំ​វត្ត​ស្លែង គឺ​មិន​បាន​ឲ្យ​លុយ និង​ប្រាប់​ថា លក់​ម៉ូតូ​បាន​ប៉ុន្មាន​ទេ គ្រាន់តែ​ប៉ាវ​ស៊ីផឹក​ប៉ុណ្ណោះ ។

ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សពឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព
ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព
ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព
ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព
ឈាម​ស្រែក​ស្បែក​ហៅ ​​ចាប់បាន​ឃាតករ​ សម្លាប់​​មិត្តភក្ដិ​ប្លន់​យក​ម៉ូតូ​ ​បន្ទាប់​​ពី​​ប្រទះ​ឃើញ​ឆ្អឹង​​សាក​សព

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត