ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ ​​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​​កោះសន្តិភាពបានឲ្យដឹង​ ​ជំហានដំបូងនៅប៉ុន្មាននាទី​មុននេះថា​ ​ក្រុមអ្នកភូមិជិត២០០នាក់​រស់​នៅក្នុងឃុំធម្មតាអ​ ​ស្រុកសំរោង​ទង និង ឃុំមហាសំាង​​ ស្រុកភ្នំស្រួច​​ ដែលផ្ទុះការតវ៉ាបិទផ្លូវ​​ (ផ្លូវលំចុះពីផ្លូវជាតិលេខ៤) ​​មិនឲ្យរថយន្តដឹកថ្មនិង​ដីបើកឆ្លងកាត់​​ដោយសារ​តែពួកគាត់​ទ្រំានឹងដីហុយ​មិនបាន​កាលពីព្រឹកមិញនោះ​ បានបំបែកគ្នាទៅផ្ទះរៀងៗ​ខ្លួនហើយកាលពីម៉ោងជាង២រសៀលថ្ងៃទី០២​ ​កុម្ភៈ ២០១៦ ក្រោយខាងក្រុមហ៊ុនកិនថ្ម ​និងអាជ្ញាធរបាន​ត្រឹមតែសន្យាចាក់​ទឹកកុំឲ្យហុយ ​តែសំណូមពរផ្លូវចាក់កៅស៊ូ​ ​ឬបេតុងនោះ​អត់​ទាន់កើតចេញទេ ៕